ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo អាចបង្កើតកំណត់ត្រាស៊ុតបាល់បញ្ចូលទីច្រើនជាងគេលើពិភពលោក

ចែករំលែក៖

របាយការណ៍ជាច្រើនបាននិយាយថា កីឡាករ Cristiano Ronaldo ឥឡូវនេះគឺជាអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេ បន្ទាប់ពីគ្រាប់បាល់ទី៧៥៩នៃអាជីពរបស់គាត់បានរកគ្រាប់បាល់បញ្ចូលទីក្នុងជ័យជម្នះ ៣-១ របស់ក្រុម Juventus ទៅលើក្រុម Sassuolo កាលពីចុងសប្តាហ៍មុន។

Ronaldo រកបាន៥គ្រាប់សម្រាប់ Sporting Lisbon, ១១៨គ្រាប់សម្រាប់ Manchester United, ៤៥០ គ្រាប់សម្រាប់ Real Madrid, ៨៤គ្រាប់សម្រាប់ Juventus និង១០២គ្រាប់សម្រាប់ជម្រើសជាតិព័រទុយហ្គាល់ ដូច្នេះខ្សែប្រយុទ្ធរូបនេះអាចនឹងរកបានគ្រាប់បាល់បន្តទៀតក្នុងអាជីពរបស់គាត់។

ទិន្នន័យពីមូលនិធិ Re. Sport Soccer ស្ថិតិមូលនិធិ (RSSSF) បានបង្ហាញថា Josef Bican គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនាពេលបច្ចុប្បន្ន ជាមួយនឹងគ្រាប់បាល់៨០៥គ្រាប់ ក្នុង៥៣០ប្រកួត ហើយRomario រកបាន៧៧២គ្រាប់ និង Pele រកបាន៧៦គ្រាប់។

លោក Josef Bican បានទទួលមរណភាពក្នុងឆ្នាំ២០០១ បានលេងឲ្យក្លិបចំនួន៥ដូចជា Rapid Vienna និង Slavia Prague ក៏ដូចជាអូទ្រីស, ឆែកនិងស្លូវ៉ាគីក្នុងអាជីពមួយដែលមានរយៈពេលពីឆ្នាំ១៩៣១ ដល់ឆ្នាំ១៩៥៥ប៉ុន្តែក្នុងចំណោមគ្រាប់បាល់៨០៥គ្រាប់ គឺមានចំនួន២៧សម្រាប់ក្រុមបម្រុងនិងក្រុមស្ម័គ្រចិត្តរបស់ក្រុម Rapid Vienna ក៏ដូចជាការប្រកួតអន្តរជាតិផ្លូវការ។

ថ្មីៗនេះ Lionel Messi របស់ក្លិBarcelona បានបំបែកឯតទគ្គកម្មពិភពលោករបស់ Pele ដោយរកបាន៦៤៣គ្រាប់សម្រាប់ក្លិបមួយ

ផ្អែកលើទិន្នន័យខាងលើ ប្រហែលជា Cristiano Ronaldo អាចក្លាយអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេ ដោយផ្នែកលើការប្រកួត និងអាជីពរបស់គាត់មិនទាន់ចូលនិវត្តន៍។ សប្តាហ៍នេះ Cristiano Ronaldo មានឱកាសបំបែកឯតទគ្គកម្មបន្ថែមទៀត នៅក្នុងការប្រកួតកម្មវិធី CoppaItalia នៅថ្ងៃពុធជាមួយក្រុម Genoa ដោយ៖ភារៈ


ចែករំលែក៖