ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី ០២ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថាន នាយករងមជ្ឈមណ្ឌល នាយការិយាល័យ វរអន្តរាគមន៍ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះបានភ្ជាប់ប្រព័ន្ធ Video Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថទាំង ២៥រាជធានីខេត្ត។
ខ្លឹមសារប្រជុំរួមមាន៖
១.ស្តាប់របាយការណ៍របស់ជំនាញនីមួយៗ
២.ផ្សព្វផ្សាយផែនការ លេខ០១/២០២១ផ.ក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យ។
៣.ត្រួតពិនិត្យផែនការ លេខ៤០/២០២០ផ.ក ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការអនុវត្តដីការតុលាការ។
៤.ការងារត្រៀមសម្រាប់ចូលរួមសហការក្នុងកិច្ចការពារសន្តិសុខ និងរក្សាសុវត្ថិភាពកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា។
៥.ទិសដៅ និងសំណូមពរ ៕
ដោយ៖សូ រិយា