ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ៖ វីរុសកូវីដ-១៩ ប្រភេទថ្មី កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអង់គ្លេស

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, ជំងឺកូវីដ-១៩ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតនៅទូទាំងសកលលោកដ៏គួរឱ្យព្រួយបារម្ភនេះ មិនត្រឹមតែមិនទាន់បានថយចុះនៅលើសកលលោកប៉ុណ្ណោះទេ ថែមទាំងបំលែងជាវីរុសកូវីដ-១៩ ប្រភេទថ្មី កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអង់គ្លេស ហើយត្រូវបានរកឃើញផងដែរនៅក្នុង ប្រទេសមួយចំនួនទៀតក្នុងទ្វីបអឺរ៉ុប ដែលទាមទារឱ្យយើងយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងនឹងការ រាលដាលឆ្លងជាសកលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែសកម្មថែមទៀត។

សម្តេចបានមានប្រសាសន៍បែបនេះ ក្នុងសារលិខិត ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួប រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ 

 សម្តេចបានបន្តថា , បច្ចុប្បន្ន ប្រទេសក្នុងតំបន់អាស៊ាន រីក មួយចំនួនកំពុងតែប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលនៃរលកទី៣ និងទី៤នៃជំងឺកូវីដ-១៩ ដែលរហូត មកដល់ពេលនេះនៅទូទាំងសកលលោក មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៨៣លាននាក់ និងអ្នកស្លាប់ជិត ២លាននាក់។ សភាពការណ៍នេះនៅតែធ្ងន់ធ្ងរនៅឡើយ ដែលតម្រូវឱ្យយើងអាក់ខានក្នុងការរៀបចំពិធី ជួបជុំផ្សេងៗ និងត្រូវបង្កើនការប្រុងប្រយ័ត្នដោយគោរព និងអនុវត្តតាមវិធានការបន្ទាន់នានារបស់រាជរដ្ឋា ភិបាល និងវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជាការចាំបាច់បំផុត៕

 

ដោយ៖ សុខ ខេមរា


ចែករំលែក៖