ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅយប់ថ្ងៃពុធទី១៣ ខែមករា ឆ្នាំ២០២១ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្ត្រីសណ្តាប់ឆ្នាប់ ខណ្ឌ សង្កាត់ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅផ្លូវជាតិលេខ១ ក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកហ៊ត គឹមនី អភិបាលរងខណ្ឌបានឲ្យដឹងថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើនេះគឺដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ។
កម្លាំងចូលរួមសរុបចំនួន៦៣នាក់ រួមមាន៖ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ/សង្កាត់ចំនួន៣៨នាក់ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំនួន១៥នាក់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន១០នាក់។
ជាលទ្ធផលកម្លាំងចម្រុះបានធ្វើការត្រួតពិនិត្យរថយន្តសរុបចំនួន១៦គ្រឿងរក្សាទុក ០០ គ្រឿង។
ត្រួតពិនិត្យម៉ូតូសរុបចំនួន១១២គ្រឿងម៉ូតូដែលអ្នកគ្មានពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់ចំនួន១៩រឿង។រក្សាទុក ០០គ្រឿង អាវុធឆ្លងកាត់គ្មាន៕
ដោយ៖ ចន្ទ លីហ្សា