ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត បានចុះរុះរេីផ្ទះក្បឿងចំនួន២ខ្នងរបស់ឈ្មោះ ទៀង គីមលី ឱ្យចេញពីដីភូមិដែលមានផ្ទៃដីទំហំទទឹងប្រវែង១១,៦ម៉ែត្រនិងបណ្តោយ៣៣ម៉ែត្រ ស្ថិតនៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលេី តាមអំណាចសាលដីការបស់តុលាការ ។
លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងទទួលបន្ទុកកិច្ចការអាជ្ញាសាលានៃសាលាដំបូងខេត្តកំពង់ចាមឱ្យដឹងថា ការអនុវត្តសាលដីកានេះ ដោយមានការចូលរួមសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងនគរបាលស្រុកចំការលេី ដេីម្បីចុះការពារសុវត្ថិភាពក្នុងការអនុវត្តសាលដីកាលេខ ២៨ ក្រll. ប ចុះថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨ របស់សាលាឧទ្ធរណ៍ និងដីកាសម្រេចលេខ ២៤២ ដ. ស ចុះថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០១៩ របស់តុលាការកំពូល ដែលតម្រូវឱ្យចុះអនុវត្តរុះរើផ្ទះក្បឿងចំនួន២ខ្នងរបស់ឈ្មោះទៀង គីមលី ចេញពីដីភូមិ ដែលមានទំហំ ទទឹងប្រវែង១១,៦ម៉ែត្រ និងបណ្តោយ៣៣ម៉ែត្រ ដែលស្ថិតនៅភូមិ វាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។
លោកបន្តថា ទេីបនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រោមការចង្អុលបង្ហាញពីលោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានការអនុញ្ញាតឲ្យលោកចុះសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត និងកងកម្លាំងនគរបាលស្រុកចំការលេី ចុះធ្វេីការងារនេះ ដេីម្បីការពារសុវត្ថិភាពក្នុងការអនុវត្តសាលដីកាខាងលេីនេះ ។
សូមបញ្ជាក់ផងដែរថា ក្នុងសកម្មភាពអនុវត្តន៍សាលដីកានេះជាលទ្ធផលទទួលបានកិច្ចការសហការរបស់ម្ចាស់ផ្ទះបានព្រមព្រៀងឲ្យសមត្ថកិច្ចធ្វេីការតាមនីតីវិធី ប្រកបដោយសុវត្ថិភាពល្អ និងអនុវត្តបានជោគជ័យ៕ ដោយ ៖ វណ្ណៈ