ភ្នំពេញ៖ នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពសង្កាត់ទាំង៦ នៃខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលត្រួតពិនិត្យតាមទីតាំងស្មុគស្មាញមួយចំនួន ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពតាមមូលដ្ឋានសង្កាត់។
ក្នុងនោះដែអាជ្ញាធរទាំង៦នៃខណ្ឌសែនសុខ ក៏បានអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ ជាពិសេសត្រូវពាក់ម៉ាស់ជាប្រចាំនៅពេលធ្វើដំណើរ ឬនៅទីប្រជុំជន ហើយត្រូវរក្សាគម្លាតពីគ្នាចាប់ពីមួយម៉ែត្រកន្លះឡើងទៅ៕
ដោយ៖ ចន្ទ លីហ្សា