ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិកជាង២៤៥ពាន់នាក់បាត់បង់ការងារធ្វើដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយចិន

ចែករំលែក៖

តាមលទ្ធផលស្រាវជ្រាវរបស់គណៈកម្មការអាជីវកម្មអាមេរិក ហៅកាត់ USCBC សហការជាមួយក្រុមហ៊ុន Oxford Economics បានប្រកាសថា សង្គ្រាម ពាណិជ្ជកម្មរវាងអាមេរិក នឹងចិន បានធ្វើឲ្យពលរដ្ឋអាមេរិកដល់ទៅ ២៤៥ពាន់នាក់បាត់បង់ការងារធ្វើ។ ប៉ុន្តែប្រសិនបើប្រទេសទាំងពីរ បញ្ចប់សង្គ្រាមវិញ នឹងជួយបង្កើនការងារធ្វើដល់ពលរដ្ឋយ៉ាងតិច ១៤៥ពាន់នាក់នៅក្នុងឆ្នាំ២០២៥។
តាមរបាយការណ៍របស់ USCBC ការប្រឈមមុខតានតឹងដាក់គ្នាបានធ្វើឲ្យ GDP របស់អាមេរិកថយចុះ១៦០០ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ជាមួយគ្នានោះក៏បានធ្វើឲ្យបាត់បង់ការងារធ្វើនៅអាមេរិក ចំនួន៧៣២ពាន់នាក់នៅក្នុងឆ្នាំ២០២២ និង៣២០ពាន់នាក់នៅក្នុងឆ្នាំ២០២៥។
ការប្រកាសរបាយការណ៍ខាងលើកើតឡើងមុនពេលលោកបៃឌិនឡើងកាន់តំណែងប្រធានាធិបតី។ ពលរដ្ឋអាមេរិកសង្ឃឹមថា ក្រោមការដឹកនាំរបស់លោកបៃឌិន ការងារធ្វើនៅអាមេរិកនឹងកើនឡើងវិញ ។ ប៉ុន្តែដើម្បីមានការងារធ្វើពលរដ្ឋអាមេរិកចាំបាច់ត្រូវតែចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ឲ្យបានគ្រប់គ្នាទើបអាចដំណើរការសេដ្ឋកិច្ចល្អឡើងវិញ។
តាមលទ្ធផលស្រាវជ្រាវ ការនាំចេញផលិតផលទៅកាន់ប្រទេសចិនរបស់អាមេរិកបានជួយការងារធ្វើដល់ទៅ ១,២លាននាក់ ហើយក្រុមហ៊ុនចិននៅអាមេរិក បានផ្តល់ការងារធ្វើដល់ជនជាតិអាមេរិកផ្ទាល់ដល់ទៅ ១៩៧លាននាក់ ។
តាមការស្រាវជ្រាវ ចិនដើរតួនាទីយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចពិភពលោក ហើយការរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន គឺជារឿងសំខាន់បំផុត ដើម្បីសេដ្ឋកិច្ច រីកចម្រើន៕

ដោយ៖ធី រីណា(រូបភាព៖ baoquocte.)


ចែករំលែក៖