ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីហុល្លង់​លាលែងចេញពីតំណែង ក្រោយមានរឿងអាស្រូវពាក់ព័ន្ធប្រាក់ជំនួយកុមារ

ចែករំលែក៖

នាយករដ្ឋមន្ត្រីហុល្លង់ លោក Mark Rutte នៅថ្ងៃទី​១៥ខែមករា បានប្រកាសលាលែងចេញពីតំណែង និងរំលាយរដ្ឋសភា ក្រោយពីមានរឿងអាស្រូវពាក់ព័ន្ធនឹងប្រាក់ជំនួយសម្រាប់កុមារ និងគ្រូបង្រៀនរាប់ពាន់គ្រួសារផ្សេងទៀត ។
សារព័ត៌មានហុល្លង់បានផ្សាយថា នាយករដ្ឋមន្ត្រី Mark Rutte បានកោះប្រជុំនៅថ្ងៃទី​១៥ខែមករា ហើយប្រកាសលាលែងចេញពី​តំណែង​។​ រដ្ឋាភិបាលរបស់លោក គឺមាន​៤គណបក្សចូលរួម​​។ សកម្មភាពខាងលើកើតឡើងក្នុងពេលដែល ​នៅសល់តែពីរខែទៀតប៉ុណ្ណោះគឺដល់ការបោះឆ្នោតជាតិ​។
ការសម្រេចរបស់នាយករដ្ឋមន្ត្រី​ហុល្លង់ កើតឡើងក្រោយពេលរដ្ឋាភិបាលរងការចោទប្រកាន់ ពាក់ព័ន្ធនឹងប្រាក់ជំនួយ​ដល់កុមារនិងគ្រួសារជាច្រើន ។ ​សកម្មភាពខាងលើកើតឡើងក្រោយពេលពលរដ្ឋនាំគ្នាធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលលាលែងចេញពីតំណែង ។ ការធ្វើបាតុកម្មបង្កក្តីបារម្ភយ៉ាងខ្លាំងពី​ការឆ្លងរាលដាលកូវីដ​-១៩ ។
សូមបញ្ជាក់ផងដែរ​ថា ហុល្លង់ស្ថិតនៅក្នុងលំដាប់ទី​៩​ក្នុងតំបន់អឺរ៉ុប ជាប្រទេសមានករណីឆ្លងកូវីដ​-១៩ ច្រើន ។ បច្ចុប្បន្ន​ហុល្លង់ មានអ្នកឆ្លងសរុបជាង​៩សែននាក់ និងស្លាប់​១២.៨៦៨នាក់ ៕

ដោយ៖ធី រីណា(រូបភាព៖Reuters)


ចែករំលែក៖