ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌនៅយប់ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង២០និង៣០នាទីដល់ម៉ោង២២និង០០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានបន្តដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលស្ថិតនៅផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកអភិបាលរងខណ្ឌបានឲ្យដឹងថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះគឺដើម្បីបង្ការ ទប់ស្កាត់បទល្មើស និងថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាបងប្អូនដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវខាងលើ។
លោកបន្តឲ្យដឹងទៀតថា កម្លាំងចូលរួមសរុបចំនួន៦៥នាក់ក្នុងនោះមាន៖មន្ត្រី និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន១៥ នាក់, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំនួន៤២នាក់, កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន៨នាក់។
ជាលទ្ធផល៖ បានត្រួតពិនិត្យរថយន្តសរុប ចំនួន៩គ្រឿង, ម៉ូតូឆ្លងកាត់សរុបចំនួន ១៧៩គ្រឿង ក្នុងនោះម៉ូតូអត់កញ្ចក់មើលក្រោយ និងអត់មួកសុវត្ថិភាពចំនួន ១៨គ្រឿង, អាវុធឆ្លងកាត់ គ្មាន ៕
ដោយ៖ ចន្ទ លីហ្សា