ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍នៅក្នុងសេចក្តី ណែនាំគឺឲ្យ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ពិសេសស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបន្ទាន់ ណែនាំដល់កម្លាំងដែលមានសមត្ថកិច្ចក្រោមឱវាទទាំងអស់ ធ្វើការ ត្រួតពិនិត្យ និងលុបបំបាត់ឲ្យបានរាល់ការប្រើប្រាស់យានយន្តកែច្នៃបំពង់ស៊ីម៉ាំង ឬដោះបំពង់ ស៊ីម៉ាំង និងណែនាំដល់អ្នកបញ្ជយានយន្តបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ ដោយត្រូវ ៖
– យកចិត្តទុកដាក់ត្រួតពិនិត្យលើដងផ្លូវ ទីប្រជុំជន និងធ្វើការឃាត់អប់រំជាបឋមឲ្យបញ្ឈប់ សកម្មភាព ព្រមទាំងធ្វើកិច្ចសន្យាយកយានយន្តទៅបំពាក់បំពង់ស៊ីម៉ាំងតាមលក្ខណៈ បច្ចេកទេសឲ្យបានត្រឹមត្រូវ។ ទន្ទឹមនោះ ត្រូវណែនាំអំពីសីលធម៌ សុជីវធម៌ក្នុងការបញ្ជា យានយន្តចំពោះអ្នកប្រើប្រាស់យានយន្តដែលមានកម្រិតសម្លេងខ្លាំង ដើម្បីជៀសវៀងធ្វើ ឲ្យប៉ះពាល់ដល់អារម្មណ៍ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋទូទៅ និងរក្សាបានភាពថ្លៃថ្នូរក្នុងសង្គម។
– ណែនាំដល់កម្លាំងមានសមត្ថកិច្ច ត្រូវបំពេញតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងគ្មានការលើកលែង៕
ដោយ៖ សិលា