ខេត្តស្វាយរៀង៖ លោកសុន គឹមស៊ន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង តំណាងលោក ចៅ ភិរុណ ប្រធានក្រុមការងាគណបក្សប្រជនកម្ពុជាចុះជួយស្រុកស្វាយជ្រំ បានចុះសួរសុខទុក្ខ លោកសួស សារីមេភូមិត្របែកប្រហោងដែលត្រូវជនសង្ស័យកាប់បណ្ដាលឱ្យរងរបួសធ្ងន់បន្ទាប់ពីទៅសម្របសម្រួលឃាត់ជនសង្ស័យកុំឱ្យប្រើហិង្សាកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ស្ថិតនៅក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។
ការចុះសាកសួរសុខទុក្ខនេះបានធ្វើឡើងនៅរសៀលថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១អមដំណើរជាមួយក្រុមការងារ លោកមេឃុំ ក្រុមប្រឹក្សាឃុំជាច្រើនរូបផងដែរស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ក្នុងឱកាសនោះលោក សុន គឹមស៊ន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំតាសួស ស្រុកស្វាយជ្រំបានសន្យាថានឹងទិញម៉ូតូថ្មីជូនលោកមេភូមិជំនួសម៉ូតូចាស់ និងជូនពរឱ្យលោកមេភូមិឆាប់បានជាសះស្បើយពីមុខរបួសផងដែរ។
បន្ទាប់មកលោកក៏បានជួយឧបត្ថម្ភនូវថវិកាចំនួន១លាន៥សែនរៀលដល់លោកមេភូមិ នឹងបានជួយឧបត្ថម្ភអ្នកជំងឺសម្រាកព្យាបាលក្នុងបន្ទប់ជាមួយគ្នាចំនួន២នាក់ ក្នុងមួយនាក់១២ម៉ឺនរៀលនិងបានឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំចំនួន៨នាក់ ក្នុងមួយនាក់ទទួលបានប្រាក់៥ម៉ឺនរៀលផងដែរ៕ យឹម សុថាន