ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានរូបភាព ៖ ទីក្រុងវ៉ាស៊ីនតោន​ របស់អាមេរិកត្រៀមលក្ខណៈចូលកាន់តំណែង​របស់ប្រធានាធិបតីថ្មី

ចែករំលែក៖

រដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិក​ ស្ថិតនៅក្នុងពេលវេលាសំខាន់បំផុត ក្នុងការត្រៀមលក្ខណៈចូលកាន់តំណែង របស់លោកបៃឌិន ជាប្រធានាធិបតីទី៤៦របស់អាមេរិក។
ទីក្រុងវ៉ាស៊ីនតោនបានបង្កើនសន្តិសុខការពារតឹងតែងបំផុតមិនធ្លាប់មានពីមុនមក ។ នៅមុនពេលស្បថចូលកាន់តំណែងប្រធានាធិបតីរបស់លោកបៃឌិន កម្លាំងទាហានរាប់សិបពាន់នាក់ បានដាក់ពង្រាយការពារសន្តិសុខនៅទីក្រុងវ៉ាស៊ីនតោន​ដើម្បីធានា ការចូលកាន់តំណែងប្រកបដោយសន្តិភាព។
មន្ត្រីសន្តិសុខអាមេរិក​ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង​ដល់សន្តិសុខ ដោយខ្លាចពលរដ្ឋនាំគ្នាធ្វើបាតុកម្មវាយប្រហារបំផ្លាញ​ពិធីចូលកាន់តំណែង ក៏ដូចជាបង្កគ្រោះថ្នាក់ដល់មន្ត្រីជាន់ខ្ពស់របស់អាមេរិក​។
ជាមួយគ្នានេះដែរ ក្រុម​ FBI ​បានត្រួតពិនិត្យប្រវត្តិរូបលើកម្លាំងទាហានគ្រប់រូប ដែលចូល​​រួមការពារសន្តិសុខ ដោយខ្លាច​មានចន្លោះប្រហោង ខ្លាចមានការបន្លំវាយប្រហារភេរវកម្ម​។ ផ្លូវថ្នល់ជាច្រើនត្រូវបានបិទ ស្ថានីយរថភ្លើងក្រោមដី​ក៏ត្រូវផ្អាកដំណើរការផងដែរ ។
ខាងក្រោមនេះជារូបភាព នៃការរៀបចំសម្រាប់ថ្ងៃចូលកាន់តំណែងរបស់លោកបៃឌិន និង លោកស្រី ហារីស​ ៖

ដោយ៖ធី រីណា(រូបភាព៖Bloomberg/AP/Reuters )


ចែករំលែក៖