ភ្នំពេញ៖ បើតាមការបញ្ជាក់ឲ្យដឹង ពី facebook ផ្លូវការ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា, នៅវេលាម៉ោង៣ និង ៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិព្រែកជើងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំពោះករណី អគ្គិភ័យនេះបណ្ដាលមកពីអ្វីឲ្យពិតប្រាកដនោះ សមត្ថកិច្ចមិនទាន់ធ្វើការបកស្រាយនិងបញ្ជាក់នៅឡើយទេ។
ចំពោះព័ត៌មានលំអិត អង្គភាព នគរដ្រេហ្គននិងកាសែតនគរវត្ត នឹងធ្វើការផ្សព្វផ្សាយបញ្ជាក់បន្ថែមនៅពេលក្រោយ៕
ដោយ៖សណ្តោស