ព័ត៌មានទាន់ហេតុការណ៍៖

សុន្ទរកថាក្នុងថ្ងៃចូលកាន់តំណែងរបស់លោកបៃឌិន៖ សាមគ្គីជាតិសាសន៍គឺជាការចាំបាច់បំផុតដើម្បីឆ្លងកាត់ឧបសគ្គ

ចែករំលែក៖

នៅក្នុងសុន្ទរកថារយៈពេល​២០ នាទី​ក្រោយពិធីចូលកាន់តំណែង ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានលើកឡើងពីសាមគ្គីភាព គឺជាការចាំបាច់បំផុតដើម្បីឆ្លងកាត់ឧបសគ្គ និងការប្រឈមមុខនាពេលបច្ចុប្បន្ន ។​ លោកបៃឌិនបានសន្យាថានឹងក្លាយជាប្រធានាធិបតី​របស់ពលរដ្ឋអាមេរិកគ្រប់រូប​ ទាំងអ្នកគាំទ្រនិងមិនគាំទ្រ ​ក្នុងយុទ្ធនាការឃោសនាកន្លងមក
លោកបៃឌិនបញ្ជាក់ថា «ថ្ងៃនេះជាថ្ងៃទឹកដីអាមេរិក ជាថ្ងៃនៃប្រជាធិបតេយ្យ ​ និងជាថ្ងៃប្រវត្តិសាស្ត្រ និងក្តីសង្ឃឹម​នៃការអភិវឌ្ឍ និងប្តេជ្ញា» ។ លោកបៃឌិនបញ្ជាក់ទៀតថា រដ្ឋាភិបាលថ្មីរបស់អាមេរិក និឹងស្តាប់តាមគោលបំណងរបស់ពលរដ្ឋ ហើយប្រជាធិបតេយ្យជាអ្នកឈ្នះ។
ដើម្បីឆ្លងផុតឧបសគ្គទាំងឡាយ​ ការពារអនាគតរបស់ប្រទេសជាតិ​​​ ប្រធានាធិបតីទី​៤៦របស់អាមេរិក បានអំពាវនាវ «នាំទឹកដីអាមេរិកឲ្យកាត់តែជិតស្និទ្ធ សាមគ្គីជាតិសាសន៍»។​ លោកបញ្ជាក់ទៀតថា នេះជាដំណាក់កាលប្រវត្តិសាស្ត្រ ក្នុងពេលកំពុងប្រឈមវិបត្តិនិងឧបសគ្គ ហើយសាមគ្គីគឺជាវិថី​ឆ្ពោះទៅរកការរិកចម្រើន។
គោលនយោបាយដំបូងដែលលោកបៃឌិនបានអនុម័តក្រោយចូលកាន់តំណែងនោះ គឺនាំអាមេរិកចូលទៅកាន់សន្ធិសញ្ញាទីក្រុងប៉ារីស​ស្តីពី​ការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ​។ នេះជាសកម្មភាព ដែលដំណើរការតួនាទីរបស់អាមេរិកឡើងវិញនៅលើពិភពលោក​ក្នុងការទប់ស្កាត់កម្តៅផែនដី​ឡើងក្តៅជាងមុន។
លោក​John Podesta ទីប្រឹក្សា​របស់អតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដែលជាអ្នកខិតខំនាំអាមេរិកចូលក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសកាលពី​ឆ្នាំ២០១៥ ស្តីពីបម្រែបម្រួលអាកាសធាតុ បានលើកឡើងថា «យើងបានដើរខុសផ្លូវ​៤ឆ្នាំ កន្លងមក​ ហើយធ្វើឲ្យទំនុកចិត្តមកលើអាមេរិកក៏ត្រូវបាត់បង់ផងដែរ​»៕ដោយ៖ធី រីណា


រូបភាព៖CNN


ចែករំលែក៖