ព័ត៌មានទាន់ហេតុការណ៍៖

អតីតយុទ្ធជនមានជំងឺវង្វេងស្មារតីលង់ទឹកបៀស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសអតីតយុទ្ធជនម្នាក់ត្រូវបានក្រុមគ្រួសារដើររកមិនឃើញមានការសង្ស័យក៏ហៅអ្នកភូមិឱ្យជួយចុះរាវរកក្នុងទឹកបៀស្រាប់តែប្រទះឃើញលង់ស្លាប់ក៏នាំគ្នាស្រង់ដាក់លើគោកដើម្បីធ្វើចលនា តែជាអកុសលហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២១ស្ថិតនៅក្នុងភូមិដងក្តារ ឃុំជ្រៃធំ ស្រុករមាសហែកខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះពត ឆាន់ អាយុ៥៦ឆ្នាំ ជាអតីតយុទ្ធជនរស់ក្នុងភូមិឃុំកើតហេតុខាងលើ។ បើតាមក្រុមគ្រួសារបានឱ្យដឹងថា ឪពុករបស់ខ្លួនគឺមានជំងឺវង្វេងស្មារតីដោយធ្លាប់ព្យាបាលនិងមានផឹកថ្នាំសង្កូវជាប្រចាំផងដែរ ប៉ុន្តែមិនបានធូរស្រាលសោះ។ ប្រភពបន្តថា មុនកើតហេតុដោយបាត់ឪពុកមិនឃើញមកផ្ទះដូចសព្វដងក៏ប្រាប់បងប្អូនឱ្យជួយស្វះស្វែងដើររកជុំវិញភូមិតែរកមិនឃើញក៏ហៅអ្នកភូមិជួយចុះរាវក្នុងទឹកបៀនៅក្នុងបរិវេណផ្ទះរបស់ខ្លួនចម្ងាយប្រមាណ២៥ម៉ែត្រទើបរាវរកឃើញបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយពីសមត្ថកិច្ចពិនិត្យរួចហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកបៀប្រាកដមែនទើបប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖យឹម សុថាន


ចែករំលែក៖