ព័ត៌មានទាន់ហេតុការណ៍៖

ការប្រគុំតន្រ្តីសប្បុរសធម៌​ស្នាមញញឹមរបស់ក្រុមហ៊ុន Smart Axiata ចូលរួម រៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យកុមារនៅកម្ពុជា

ចែករំលែក៖

រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបាន​ប្រកាស កាលពីថ្ងៃអាទិត្យថាក្រុមហ៊ុននឹងរៀបចំការប្រគុំតន្រ្ដីតាមអនឡាញ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុនការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹមនឹងមានការចូលរួមសម្ដែងពីសិល្បករកម្ពុជាកំពូលៗ ខណៈពេលមានការរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យតាមរយៈការលក់សំភារៈទំនិញ និងការបរិច្ចាក ដោយមានការចូលរួមបរិច្ចាកថវិកាបន្ថែមពីក្រុមហ៊ុន Smart ឲ្យគ្រប់ ១០ ម៉ឺនដុល្លាផងដែរ

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយក​ប្រតិ​បត្តិ​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនដែលធ្វើការជិតស្និតជាមួយសហគមន៍ទូទាំងប្រទេសកម្ពុជា យើងមានអារម្មណ៍ត្រេកអរដែលបានរៀបចំការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹម ម្តងទៀតក្នុងអំឡុងពេលដ៏លំបាកនេះ។ យុទ្ធនាការរៃអង្គាសថវិកាពីការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹមកាលពីឆ្នាំមុនទទួលបានជោគជ័យដ៏ល្អមែនទែន ក្នុងការផ្សព្វផ្សាយត៌មានអំពីមូលនិធិគន្ធបុប្ផាកម្ពុជាដែលមានមនុស្សរាប់ពាន់នាក់បានចូរួម។»

អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាកថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរដោយចុច                   *២០២១*និងចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាកចន្លោះពី ១ ដុល្លារទៅ ១០ ដុល្លារដោយចុចសញ្ញាទ្រុងជ្រូកនៅពេលបញ្ចប់។ ឧទាហរណ៍៖ ប្រសិនបើអតិថិជនចង់បរិច្ចាក ១ ដុល្លារ អតិថិជនគួរចុច *២០២១*១ # ហើយចុចបញ្ចូន។ ទំនិញសម្រាប់លក់អំឡុងពេលប្រគុំតន្ត្រីរួមមាន អាវយឺត និងកាបូបស្ពាយ ក៏នឹងមានលក់នៅតាម Smart Shop ចំនួន ៦ កន្លែងនៅទូទាំងរាជធានីភ្នំពេញ ដែលមានទីតាំងនៅ Smart Shop ផ្លូវ​មុន្នី​វង្ស Smart Shop មហាវិថីព្រះនេរុហ៍ Smart Shop កោះ​ពេជ្រ Smart Shop អ៊ី​អន​ម៉ល និង អ៊ី​អន​ម៉ល​សែន​សុខ និង​ Smart Shop ធីខេ (ទួលគោក)យុទ្ធនាការបរិច្ចាកនេះចាប់ផ្តើមកាលពីថ្ងៃច័ន្ទ ហើយនឹងទទួលយកវិភាគទានរហូតដល់ចុងខែកុម្ភៈ

លោក​វេជ្ជ​​បណ្ឌិត ចាន់ ណារិទ្ធិ នាយកលេខា​ធិការ​ដ្ឋាន​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជាមាន​ប្រសាសន៍​ថា៖ «ដោយសារតែជំងឺរាតត្បាតកូវីដ​១៩នៅតែបន្ត ការបរិច្ចាកពីវិស័យឯកជនដល់ស្ថាប័នសុខាភិបាលសាធារណៈដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់ពលរដ្ឋងាយរងគ្រោះជាងគេនៅកម្ពុជា។ យុទ្ធនាការដូចជាការប្រគុំតន្ត្រីសប្បុរសធម៌ស្នាមញញឹមរបស់ក្រុមហ៊ុន Smart បង្ហាញឲ្យឃើញអំពីការយល់ដឹងដ៏ធំធេងនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ហើយក្នុងន័យនេះផងដែរ ក្រុមហ៊ុន Smart ដើរតួជាក្រុមហ៊ុនគំរូ និងជាគំរូក្នុងវិស័យឯកជននៅកម្ពុជាផង។»

លោក ទេព ណាវី នាយកប្រតិបត្តិមន្ទីរពេទ្យកុមារអង្គរ​ មានប្រសាសន៍ថា៖ «យើងសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Smart Axiata ដែលបានចូលរួមផ្សព្វផ្សាយការយល់ដឹងអំពីវិធីដែលពលរដ្ឋម្នាក់ៗអាចចូលរូមជួយគ្នាទៅវិញទៅមក តាមរយៈយុទ្ធនាការរបស់ក្រុមហ៊ុន និងជាពិសេសការប្រគុំតន្រ្តីតាមអនឡាញ ដែលនឹងបង្កើនការគាំទ្រខាងថវិកាបន្ថែមទៀតដល់កុមារងាយរងគ្រោះបំផុតនៅកម្ពុជា។ យើងសូមអំពាវនាវដល់សាធារណជនចូលរួមផ្ដល់វិភាគទានដល់មន្ទីពេទ្យឲ្យកាន់តែសកម្មក្នុងគ្រាលំបាកនេះ។»

ដោយនឹងមានការចូលរួមពីតារាល្បីៗ  ការប្រគុំតន្ត្រីសប្បុរសធម៌ស្នាមញញឹមនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី ១៤ ខែកុម្ភៈការប្រគុំតន្ត្រីនេះគឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» ដោយរៀបចំឡើងក្នុងគោល​បំណង​លើក​ស្ទួយ​សាមគ្គី​ភាព​រវាងប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ទូទាំង​​ប្រទេសកម្ពុជា

ទន្ទឹមនឹងនេះ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូរបស់ក្រុមហ៊ុន​ Smart Axiata ដែលទើបចាប់ផ្តើមនាពេលថ្មីៗនេះកំពុងស្វែងរកពលរដ្ឋគំរូរបស់ប្រទេសកម្ពុជា ដែលបានចូលរួមជួយច្រើនជាងគេដល់ប្រទេសជាតិ អ្នកជិតខាង ភូមិ ឃុំ ឬខេត្តរបស់ពួកគេ នឹងមានលទ្ធភាពឈ្នះប្រាក់ចំនួន ១ ម៉ឺន ដុល្លារ។ ព័ត៌មានលម្អិតបន្ថែមអំពីវិធីតែងតាំងនណាម្នាក់សម្រាប់ពានរង្វាន់ពលរដ្ឋគំរូនេះ អាចស្វែងរកបាននៅទំព័រហ្វេបុក Smart for Cambodia(https://www.facebook.com/smartforcambodia)

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata​​ ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា Smart Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  Axiata Group Berhad ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។ ក្រុមហ៊ុនSmart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ 4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយHD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ 5G ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។ ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុនFacebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។ ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។  Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោកគាំ ទីវា

ទូរស័ព្ទ៖+855 10 202 271

អ៊ីម៉ែល៖ koam.tivea@smart.com.kh


ចែករំលែក៖