ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអនុញ្ញាតឲ្យលោកស្រី PAULINE TAMESIS ប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបពិភាក្សាដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃពុធ ៧ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ម្សិលមុិញ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអនុញ្ញាតឲ្យលោកស្រី PAULINE TAMESIS ប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា អមដោយតំណាងអង្គការអន្តរជាតិនានារួមមាន តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR), តំណាងអង្គការ UNICEF, តំណាងអង្គការ UNWOMEN និងតំណាងអង្គការ UNODC ដើម្បីចូលជួបពិគ្រោះ និងពិភាក្សាក្នុងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបញ្ហាស្ត្រី និងកុមារដែលជាប់ឃុំនៅក្នុងពន្ធនាគារ និងបញ្ហាដទៃផ្សេងទៀត។

សូមបញ្ជាក់ផងដែរថា , ក្រសួងយុត្តិធម៌ បានធ្វើកិច្ចការច្រើនលើវិស័យយុត្តិធ៌ម កំណែទម្រង់ប្រព័ន្ធតុលាការ ដោះស្រាយការកកស្ទះសំណុំរឿង ក៏ដូចជាការបង្កើតគណៈកម្មការ ដោះស្រាយករណីកក់សំណុំរឿង តាមបណ្ដាលសាលាដំបូងរាជធានី-ខេត្ត មានភាពជោគជ័យច្រើន៕

 

ដោយ, សិលា


ចែករំលែក៖