ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អញ្ជេីញត្រួតពិនិត្យសិក្ខាកាមហាត់សមត្រៀមបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី២៥​ និងបន្តបេីកវគ្គជំនាន់ទី២៦​ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស​(ភ្នំស្រង់​)

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សិក្ខាកាមហាត់សមត្រៀមបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី២៥ នឹងឈានជិតមកដល់ ទើបនៅថ្ងៃព្រហស្បតិ៍​ ទី២១ ខែមករា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ផ្កាយមាស៤ ហ៊ីង​ ប៊ុនហៀង​ អគ្គមេបញ្ជាការរង​ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស​ បានអញ្ជេីញត្រួតពិនិត្យសិក្ខាកាមហាត់សមត្រៀមបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញអង្គរក្សពិសេសជំនាន់ទី២៥​ និងបន្តបេីកវគ្គជំនាន់ទី២៦​ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស​(ភ្នំស្រង់​)​​ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​ កងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការ​ កងទ័ពជេីងគោក​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​នាយឧត្តមសេនីយ៍​ផុតលេខផ្កាយ៥ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលប្រារព្ធ​ពិធីនៅថ្ងៃទី២៣​ ខែមករា​ ឆ្នាំ​២០២១ខាងមុខនេះ​៕

ប្រភព៖ ទទក


ចែករំលែក៖