ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលថ្មីអាមេរិកថ្កោលទោសដល់ការដាក់ទណ្ឌកម្មរបស់ចិនទៅលើមន្ត្រីអាមេរិក

ចែករំលែក៖

រដ្ឋាភិបាលថ្មីអាមេរិកដែលទើបតែចូលកាន់តំណែងបានថ្កោលទោសយ៉ាងខ្លាំងដល់ទីក្រុងប៉េកាំងដែលបានដាក់ទណ្ឌកម្មទៅលើអតីតមន្ត្រីក្នុងរដ្ឋាភិបាលរបស់លោកត្រាំ។ លោកបៃឌិនបានលើកឡើងថា ការដាក់ទណ្ឌកម្មទៅលើអតីតមន្ត្រីអាមេរិក គឺជាសកម្មភាពអត់ប្រយោជន៍។
នៅក្នុងសេចក្តីប្រកាស អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក NSC បានបញ្ជាក់ថា ការដែលចិន ដាក់ទណ្ឌកម្មទៅលើមន្ត្រីអាមេរិក ក្នុងថ្ងៃលោកបៃឌិនចូលកាន់តំណែង គឺជាចេតនាដើម្បីបំបែកបំបាក់បក្ខពួកនៅអាមេរិក ។
នៅក្នុងសេចក្តីប្រកាសរបស់NSC បានអំពាវនាវដល់គណបក្ស ប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋរួមគ្នាថ្កោលទោសចិន ពាក់ព័ន្ធសកម្មភាពខាងលើ។ ជាមួយគ្នានេះលោកបៃឌិនមានបំណងធ្វើការជាមួយគណបក្សនយោបាយទាំងពីរនៅអាមេរិក ដែលជាការបង្ហាញសាមគ្គីភាព ។
ការប្រតិកម្មខាងលើរបស់អាមេរិកកើតឡើង ក្រោយពេលចិនប្រកាសដាក់ទណ្ឌកម្មទៅលើអតីតមន្ត្រីអាមេរិក២៨រូប ក្នុងនោះមានទាំងអតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo និងទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំព្រមទាំងអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ៕ ដោយ៖ធី រីណា

 

រូបភាព៖ AFP/TTXVN


ចែករំលែក៖