ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា បានរៀបចំកិច្ចប្រជុំស្តីពីសេចក្តីព្រាងផែនការ សមិទ្ធកម្មប្រចាំឆ្នាំ២០២១ សម្រាប់កសាង សមត្ថភាព វិស័យអប់រំ ចំណេះទូទៅ និងឧត្តមសិក្សា ក្នុងបរិបទ១០ ឆ្នាំ២០២១-២០៣០ ដើម្បីពិភាក្សាលើអនុវិស័យឧត្តមសិក្សា និង មធ្យមសិក្សាដែលមានបីចំនុចសំខាន់ៗ គឺ៖
១.យុទ្ធសាស្ត្រនៅក្នុងនោះអនុវិស័យ ឧត្តមសិក្សាដែលបានបញ្ចប់សេចក្ដីព្រាងរួចហើយដោយឡែកអនុវិស័យមធ្យមសិក្សាបានបើកសិក្ខា សាលាលើកទី១ បានបញ្ចប់រួចហើយ ក្នុងខែមករានេះ យើងបានបញ្ចប់សិក្ខាសាលាលើកទី២ ដើម្បីឈានទៅបញ្ចប់នូវយុទ្ធសាស្រ្តរបស់ខ្លួន។ នៅក្នុងនោះនៅក្នុងយុទ្ធសាស្រ្តសម្រាប់អនុវិស័យក៏បានរៀបចំនូវយុទ្ធសាស្រ្តសម្រាប់អនុវត្តនៅតាមគ្រឹះស្ថានសិក្សាមានគ្រឹះស្ថានឧត្តម សិក្សាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន និងនៅតាមវិទ្យាល័យផងដែរ។
២.ការប្រើប្រាស់ថវិកា ដើម្បីអនុវត្តទៅលើអនុវិស័យនីមួយៗ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានរៀបចំនូវការវិនិយោគជាសាធារណៈផង ដែរ ដែលជាកលានុវត្តភាពសម្រាប់អនុវិស័យរបស់ក្រសួងអប់រំយុវជន និងកីឡា និងគ្រឹះស្ថានសិក្សាទាំងអស់ ដើម្បីឈានទៅសម្រេចលទ្ធផលតាមការគ្រោងទុក។
៣.ទាក់ទងទៅនឹងគន្លងអាជីព គឺនៅកម្រិតមធ្យមសិក្សាមានបីកម្រិត គឺកម្រិតវិជ្ជាជីវៈដំបូងកម្រិតឯកទេស និងកម្រិតឯកទេសជាន់ខ្ពស់។ នៅក្នុងឧត្តមសិក្សា គឺមានបីកម្រិតដូចគ្នាដែរគឺយើងមានកម្រិតសាស្រ្តាចារ្យជំនួយសាស្ត្រាចារ្យរង និងសាស្ត្រាចារ្យ ហើយកម្រិតសាស្រ្តរង និងសាស្ត្រាចារ្យជំនួយស្មើកម្រិតឯកទេសហើយនឹងឈានទៅដល់កម្រិតឯកទេសជាន់ខ្ពស់ គឺសាស្រ្តាចារ្យ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយលោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា ដោយ មានការចូលរួមពីលោករដ្ឋលេខាធិការ លោកអគ្គនាយក និងនាយកដ្ឋាន ពាក់ព័ន្ធផងដែរ កាលពីរសៀលម្សិលមុិញ៕
ដោយ៖ សិលា