ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសលោក តូច ប៉ូលីវ៉ា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន ឃុំថ្នាធ្នង់ ស្រុករំដួល

ចែករំលែក៖

     ខេត្តស្វាយរៀង៖ លោក លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក តូច ប៉ូលីវ៉ា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំថ្នាធ្នង់ ស្រុករំដួល និងដឹកនាំវេទិកាសាធារណៈ ថ្នាក់ ឃុំជាមួយបងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

ក្នុងឪកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី មន្ទីរពាក់ព័ន្ធ អភិបាលស្រុករំដួល ប្រធានក្រុមប្រឹក្សា ស្រុករំដួល ការិយាល័យជុំវិញ ស្រុកមេភូមិ និង តំណាងប្រជាពលរដ្ឋផងដែរ ។
ឆ្លៀតក្នុងឱកាស នោលោក លី ធុជ បានមានប្រសាសន៏ថាក្នុងនាមលោស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀង
បានពាំនាំការសាកសួរសុខទុក្ខ និងសេចក្ដី នឹករលឹកពីលោកស្រីកិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ជូនចំពោះក្រុមប្រឹក្សា ឃុំមេ ភូមិ និងមន្រ្តីរាជការទាំងអស់ព្រមទាំង មានជំនឿទុកចិត្តខ្ពស់ចំពោះ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការកសាងទំនាក់ទំនងភាពស្និទ្ធស្នាលរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ ។

លោកក៏បានណែនាំអោយក្រុមប្រឹក្សាឃុំ និងមេភូមិបន្តយកចិត្តទុកដាក់បន្ថែមបម្រើប្រជាពលរដ្ឋ និងដោះ ស្រាយរាល់កង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋអោយទាន់ ពេលវេលាជាពិសេសបង្កភាពស្និទ្ធស្នាល និងស្អាតស្អំជាមួយប្រជាពលរដ្ឋពោរពេញដោយការគោរព ។

មិនតែប៉ុណ្ណោះយេីងទាំងអស់គ្នាត្រូវបន្តសហការគ្នា និងផ្តល់ទំនុកចិត្តគ្នាទៅវិញទៅមកក្នុងគោលដៅបម្រើដល់ប្រជាពលរដ្ឋជម្រុញអោយអាជ្ញាធរ មូលដ្ឋាន និងកង កម្លាំងប្រដាប់អាវុធទាំងអស់ជួយដល់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ក្នុងរដូវប្រមូលផលនេះពិសេស
លោកបានផ្តាំផ្ញើដល់ពលរដ្ឋត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ត្រូវរក្សាអនាម័យ មានគម្លាតចន្លោះ១ម៉ែត្រកន្លះលាងដៃនឹងសាប៊ូ ជែល ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ចៀសវាងការឆ្លងដល់អ្នកផ្សេងបន្តទៀតខណៈ មេរោគដ៏កាចសាហាវនេះនៅតែបន្តវាយលុកយ៉ាងខ្លាំង លើពិភពលោកធ្វើមនុស្សជាតិកើតជំងឺនេះស្លាប់ និងមានអ្នកជំងឺកើតរាប់លាននាក់ក្នុងពិភពលោករហូតមកដល់សព្វថ្ងៃនេះនៅមិនទាន់មានថ្នាំអាចសម្លាប់មេរោគនេះបាននៅឡើយទេ៕ យឹម សុថាន


ចែករំលែក៖