ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាផ្លាស់ប្តូរកម្រាលឈើផ្លូវចូលប្រាសាទបន្ទាយស្រី

ចែករំលែក៖

ខេត្តសៀមរាប៖ បើតាមការបញ្ជាក់ឲ្យដឹងពី អាជ្ញាធរជាតិអប្សរា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើកឡើងថា ទោះបីបច្ចុប្បន្ន កំណើនភ្ញៀវទេសចរបានធ្លាក់ចុះ ដោយសារជំងឺកូវីដ-១៩ក៏ពិតមែន តែកិច្ចការងារជួសជុលអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរនៅតែមមាញឹក។ 

ជាក់ស្តែង កម្រាលឈើថ្មើជើងនៅក្នុងបរិវេណប្រាសាបន្ទាយស្រី ត្រង់ចំណុចគោបុរៈទី២ ឬច្រកចូលទី៣នៃប្រាសាទ ត្រូវបានក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ដែលមានការចូលរួមសហការជាមួយក្រុមភ្នាក់ងារទេសចរ រួមទាំងភ្នាក់ងារសណ្ដាប់ធ្នាប់កំពុងរៀបចំជួសជុលផ្លាស់ប្តូរកម្រាលឈើថ្មី។

ការជួសជុលនេះ ត្រូវបានអនុវត្តជាប្រចាំដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ និងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរទស្សនាប្រាសាទ៕

ដោយ ៖ សិលា


ចែករំលែក៖