ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃ​ខួបកំណើតកូន​ ម្ដាយ​បាន​ត្រឹម​ដឹក​កូនប្រុស មក​មើល​ហាង​លក់​នំ​(Cake)ប៉ុណ្ណោះ

ចែករំលែក៖

     ខេត្តបាត់ដំបង៖ បើយោងតាមគណនីហ្វេប៊ុឈ្មោះ MôNy YâNg បានបង្ហោះរូបភាពទាំងសន្លឹកនេះ កាលពីថ្ងៃទី១៩ មករា ២០២១ដោយសរសេរថា៖ នៅពេល លោកធ្វើដំណើរកាត់មុខហាងលក់នំ «CAKE THAI BY DAV» ដែលមានទីតាំងផ្លូវលេខ​៣ កែងជាមួយធនាគារ ក្នុងក្រុងបាត់ដំបង ក៏បានប្រទះឃើញ នារីខាងលើនេះកំពុងយំ និងព្យាយាមលួងកូនប្រុស នៅមុខហាងលក់នំ (Cake)

គណនីហ្វេប៊ុដដែលបន្តថាមេីលទៅគួរឲ្យសង្វេគក្នុងចិត្តណាស់ ! នេះហើយ​”​ទឹកចិត្តម្ដាយ​” ចំពោះកូននាថ្ងៃខួបកំណើត ម្ដាយបានត្រឹមដឹកកូនប្រុស មកមើលហាងលក់នំប៉ុណ្ណោះ ព្រោះមិនមានប្រាក់គ្រប់សម្រាប់ទិញនំទេ ក្មេងតូចនៅពេលដែលឃើញនំខួបកំណើត​(Cake) ច្បាស់ជាទាមទារចង់បាន ពេលនោះហើយ ម្តាយព្យាយាមលួងកូន ទាំងសម្រក់ទឹកភ្នែកថាចាំលើកក្រោយ​.. ទៅណា កូនប្រុសម្តាយ​..

ប្រភពដដែលបន្តថា នៅពេលនោះដែររូបលោកក៏បានឈប់សួរនាំស្ត្រីជាម្តាយ ទើបដឹងរឿងរ៉ាវ ហើយនារីរូបនោះ បានប្រាប់ទាំងទឹកភ្នែកថាដោយសារតែគាត់មានលុយក្នុងខ្លួនតែ,០០០រៀលទេ ហើយចំថ្ងៃខួបកូនប្រុសទៀតកូនប្រុសយំទារទិញនំខួបកំណើត គាត់បានត្រឹមលួងកូន ហើយនាំមកមើលហាងនំ តែប៉ុណ្ណោះ

បន្ទាប់ពីបុរសខាងលើ បានឮដូច្នោះក៏ដើរចូលទៅក្នុងហាង ហើយទិញនំខេកមួយ យកមកឲ្យក្មួយប្រុសនោះ ស្ត្រីជាម្ដាយក៏បានលើកដៃសំពះនិយាយអរគុណលោក ហើយក្មេងប្រុសនោះ ក៏សប្បាយចិត្តណាស់ដែរ

គួរបញ្ជាក់ថា គណនីហ្វេប៊ុឈ្មោះ MôNy YâNg បានបង្ហោះនេះមិនមែនចង់បានភាពល្បីទេ ប៉ុន្តែចង់ប្រាប់ថា ម្ដាយហ៊ានធ្វើគ្រប់យ៉ាងដើម្បីកូន ទោះក្រយ៉ាងណាក៏ដោយ សូមកុំធ្វើឲ្យអ្នកម្តាយមិនសប្បាយចិត្តអី អាសូរណាស់ ម្ដាយគេ ម្ដាយយើង អោយតែកូនចង់បាន ម្ដាយស្វែងរកអោយបានទាំងអស់ (​អ្នកម្ដាយកំសត់ គឺជាស្ត្រីទីមួយ ដែលដឹងសុខទុក្ខយើងមុនគេ​) រីករាយថ្ងៃខួបកំណើតណាក្មួយប្រុសកំសត់ ធំឡើងក្មួយនឹងក្លាយជាមនុស្សល្អណា ដោយ៖សហការី


ចែករំលែក៖