ព័ត៌មានទាន់ហេតុការណ៍៖

រោងចក្រកែច្នៃសាច់របស់ថៃមួយកន្លែង​ នៅប្រទេសចិន​ រកឃេីញករណីឆ្លង COVID-19 ជាចង្កោមលើកម្មករជាច្រើននាក់

ចែករំលែក៖

     អន្តរជាតិ៖មន្ត្រីសុខាភិបាលចិនកាលពីថ្ងៃព្រហស្បតិ៍ទី២១ខែមករាឆ្នាំ២០២១ បានរាយការណ៍ថា៖រកឃើញករណីឆ្លង COVID-19 ជាចង្កោមលើកម្មករជាច្រើននាក់ ដែលបម្រើការក្នុងរោងចក្រកែច្នៃសាច់របស់ក្រុមហ៊ុនថៃមួយកន្លែង នៅក្នុងទីក្រុងហាពីន (Harbin) ស្ថិតនៅភាគឦសាននៃប្រទេសចិ។ខណៈដែលបច្ចុប្បន្ននេះអាជ្ញាធរចិនកំពុងតែមានការព្រួយបារម្ភរឹតតែខ្លាំង នៅក្នុងចំណោមអ្នកប្រើប្រាស់ ដែលកំពុងបារម្ភស្រាប់ពីសុវត្ថិភាពលើ ចំណីអាហារនាំចូល។

បើតាមការសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២២ ខែមករាឆ្នាំ២០២១នេះដោយដកស្រង់ចុះផ្សាយពីមន្ត្រីសុខាភិបាលចិននៅក្នុងសនិ្នសីទសារព័ត៌មានខ្លីមួយ នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានបញ្ជាក់ថាករណីឆ្លង COVID-19 ចំនួន ១០ករណី (ចេញរោគសញ្ញា) ត្រូវបានរកឃើញនៅក្នុងរោងចក្រដ៏ធំមួយ ដែលសម្លាប់សត្វមាន់ ៥០លានក្បាលក្នុងមួយឆ្នាំ នៅក្នុងទីក្រុងហាពីន (Harbin)

ក្រុមមន្ត្រីសុខាភិបាលចិនបានបញ្ជាក់បន្ថែមទៀតថា រោងចក្រខាងលើនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសម្ព័ន្ធថៃ ចារឿន ផូកផាន់ CP (Charoen Pokphand) ចំណែកកម្មករ ២៨នាក់ នៅឯរោងចក្រមួយនេះ និងសមាជិកគ្រួសាររបស់ពួកគេ ០៣នាក់ទៀត បានឆ្លង COVID-19 (មិនមានចេញរោគសញ្ញា)

ដោយឡែកបើតាមគេហទំព័រ worldometer ក៏បានបញ្ជាក់ដែរថាបច្ចុប្បន្នអាជ្ញាធរចិនរកឃេីញមានអ្នកឆ្លង COVID-19 សរុប៨៨,៨០៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ,៦៣៥នាក់ និងជាសះស្បើយឡើងវិញ៨២,៤៩៥នាក់៕ដោយ៖សតារា


ចែករំលែក៖