ព័ត៌មានទាន់ហេតុការណ៍៖

Marseille ចុះកុងត្រាបានខ្សែប្រយុទ្ធ Milik ពីក្លិប Napoli ក្នុងលក្ខខណ្ឌខ្ចីជើង

ចែករំលែក៖

Arkadiusz Milik បានចូលរួមជាមួយ Marseille ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Napoli រហូតដល់ឆ្នាំ២០២២ ហើយការផ្លាស់ប្តូររបស់ខ្សែប្រយុទ្ធរូបនេះអាចនឹងត្រូវធ្វើឡើងជាអចិន្ត្រៃយ៍ក្នុងតំលៃ១២លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore News កាលពីថ្ងៃទី២២ មករា។ខ្សែប្រយុទ្ធ Arkadiusz Milik មានវ័យ២៦ឆ្នាំធ្វើដំណើរទៅកាន់ក្លិបលីគកំពូលអុីតាលីជាង៤រដូវកាល នៅឯក្លិប Napoli ទោះបីជារូបគេមិនបានបង្ហាញខ្លួននៅរដូវកាលឆ្នាំ២០២០-២០២១ ក៏ដោយ។ កីឡាករអន្តរជាតិប៉ូឡូញរូបនេះរកបាន៤៨គ្រាប់ក្នុង១២២ប្រកួតនៅ Serie A ដោយផ្ទេរពីក្រុម Ajax ក្នុងតម្លៃ ៣៥លានផោនកាលពីឆ្នាំ២០១៦ ។ការរងរបួសជង្គង់បានរារាំងអាជីពរបស់គេនៅ Napoli ហើយការផ្លាស់ប្តូរទៅ Marseille ត្រូវបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ខណៈដែល Napoli បាននិយាយថា Marseille មានកាតព្វកិច្ចក្នុងការធ្វើឱ្យការផ្ទេរជាអចិន្រ្តៃយ៍នោះភាគីក្លិបលីគកំពូលនៅបារាំង Ligue 1 មួយនេះបានអះអាងថា ជាជម្រើសមួយក្នុងការទិញផ្តាច់ផងដែរ។របាយការណ៍និយាយថា កិច្ចព្រមព្រៀងអចិន្រ្តៃយ៍មួយនឹងជាប្រាក់ដំបូង៨លានផោន និង៤លានផោនជាប្រាក់លើកទឹកចិត្តត្រូវបានចរចារវាងក្រុមទាំង២ ដើម្បីឲ្យការផ្ទេរក្លាយជាការទិញផ្តាច់តែម្តង។ខ្សែប្រយុទ្ធ Milik ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមនៃក្របខ័ណ្ឌ Premier League គឺក្លិប Tottenham និង Everton ផងដែរ ប៉ុន្តែគាត់ពិតជារីករាយណាស់ដែលបានផ្លាស់ទៅ Marseille ដែលកំពុងឈរនៅលេខ ៦ក្នុងតារាង Ligue 1 មាន១០ពិន្ទុនៅពីក្រោយក្រុម Paris Saint-Germain ។ខ្សែប្រយុទ្ធ Milik បានសរសេរលើបណ្តាញសង្គមធ្វីតធឺថា “ខ្ញុំរីករាយនិងមានមោទនភាពដែលបានប្រកាសថា ខ្ញុំជាកីឡាករផ្លូវការរបស់ Marseilleដែលជាក្លិបមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅអឺរ៉ុប។ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ចូលរួមក្លិបថ្មីនេះ” ៕ដោយ៖ភារៈ


ចែករំលែក៖