ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវសហការជាមួយនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀន៦កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ដោយដកហូតបានថ្នាំញៀន៦កញ្ចប់ កាលពីវេលាម៉ោង៩និង៤៥នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅចំណុចសំណង់មិនរៀបរយក្នុងក្រុមទី៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថាជនសង្ស័យឈ្មោះ ទូច ធារិទ្ធ ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។
សម្ភារដកហូតរួមមានម្សៅក្រាមពណ៌សថ្លាចំនួន៦កញ្ចប់ក្នុងនោះមាន៤កញ្ចប់តូច, ធំល្មម១កញ្ចប់និងធំ១កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖