ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន របស់លោកឧកញ៉ា សូ ងួន ត្រូវបានប្រជាពលរដ្ឋចោទថា បានរំលោភយកដីពួកគាត់ទាំងបំពាន

ចែករំលែក៖

ខេត្តកំពត៖ ប្រជាពលរដ្ឋ រស់នៅភូមិទួលដូន្តី ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានធ្វើការចោទប្រកាន់ថា, ក្រុមហ៊ុន របស់លោកឧកញ៉ា សូ ងួន បានធ្វើសកម្មភាពរំលោភយកដីបំពានមកលើពួកគាត់ ដោយគ្មាន ញញើតកោតខ្លាចអ្វីទាំងអស់ ចំពោះផ្លូវច្បាប់ ហើយក៏ហាក់ដូចជាកំពុងផ្គើនដល់អាជ្ញាធរថែមទៀតផង។

ប្រជាពលរដ្ឋចោទថា, ក្រុមហ៊ុន លោកឧកញ៉ា សូ ងួន អាងខ្លួនមានលុយមានអំណាចចង់យកដីរបស់ប្រជាពល រដ្ឋយកបានស្រេចតែអំពើចិត្ត ហាក់ដូចជាគ្មានអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានចុះទៅហាមឃាត់ពួកគេបានឡើយនូវរាល់ទង្វើរំលោភបំពានមកលើប្រជាពលរដ្ឋក្រីក្រស្លូតត្រង់ ដែលគួរឲ្យសង្វេគរន្ធត់ចិត្តពន់ពេកណាស់ ព្រោះខាងក្រុមហ៊ុនបានប្រើមនុស្សជាច្រើននាក់ឲ្យមកកាប់បំផ្លាញផលដំណាំ វាយកំទេចផ្ទះ និងដុតបំផ្លាញចោល ។ សកម្មភាពនេះសួរថាតើប្រជាពលរដ្ឋជាអ្នករស់នៅលើដី និងបានអាស្រ័យផលអស់រយ:ពេលជាយូរឆ្នាំមកហើយនោះ គួរណាស់ខាង ក្រុមហ៊ុនពិចារណានឹងដោះស្រាយបែបណា អោយមានលក្ខណៈស្របច្បាប់ ឬទុកអោយសមត្ថកិច្ចអាជ្ញាធរ ស្ថាប័នតុលាការ ជាអ្នកចាត់ចែង ដោះស្រាយ។

ពាក់ព័ន្ធករណីនេះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានប្រាប់អង្គភាព នគរដ្រេហ្គននិងកាសែតនគរវត្ត អោយដឹងថា, ខ្ញុំកំពុងជាប់ប្រជុំ ករណីដីខាងលើនេះ ចាំខ្ញុំធ្វើការបញ្ជាក់ជូននៅពេលក្រោយ បន្ទាប់ពីបញ្ចប់ការប្រជុំ ឬទំនេរក្នុងការងារបន្តិចទៀត៕

ដោយ៖ សិលា


ចែករំលែក៖