ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក យឹម លាង អញ្ជើញដឹកនាំកិច្ចប្រជុំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យមាឃបូជា

ចែករំលែក៖

     ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅនាយកដ្ឋានអង្គរក្ស លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យមាឃបូជា ។ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពី តំណាងអភិបាលរាជធានីភ្នំពេញ មេបញ្ជាការរងលើផ្ទៃប្រទេស ប្រធាននាយកដ្ឋានអង្គរក្ស ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ស្នងការរងខេត្តកណ្តាល ស្នងការខេត្តកំពង់ឆ្នាំង ស្នងការរងខេត្តកំពង់ស្ពឺ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យមាឃបូជាឆ្នាំនេះនឹងប្រារព្ធធ្វើរយៈពេល២ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ ១៥កើត និងថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅបរិវេណ ព្រះមហាសត្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល៕

ដោយ៖ សិលា


ចែករំលែក៖