ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ សម្រេចឃុំខ្លួនបុរសជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ដាក់​ពន្ធនាគារ​ព្រៃស​ ​ពី​បទ​ឆបោកតាម​រយៈ​កន្លែង​ផ្ញើ​ប្រាក់​វី​ង

ចែករំលែក៖

    ភ្នំពេញ៖ បុរសជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ បន្ទាប់ពីបាន​ប្រព្រឹត្ត​អំពើ​ឆបោក​មួយ​ករណី​តាម​រយៈ​កន្លែង​ផ្ញើ​ប្រាក់​វី​ង ហេីយ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូនទៅតុលាការដេីម្បីដាក់ទោសតាមច្បាប់កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ ត្រូវលោក កើត សាំង ចៅក្រម​ស៊ើប​​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ឃុំ​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក ។

តាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានឲ្យដឹងថាជន​ត្រូវ​ចោទ​ឈ្មោះ Okeke Ikchukwu ភេទ​ប្រុស អាយុ​៣៩​ឆ្នាំស្នាក់​នៅផ្ទះ​លេខ​២១B​ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន។ ក្រោយធ្វេីការសាកសួររួច ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ពី​បទ «​ឆបោក​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញកាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១ តាម​មាត្រា​២៧៧ និងមាត្រា​៣៧៨នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

គួររម្លឹកថា​ ជនសង្ស័យ​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ​​មក​រា ឆ្នាំ​២០២១ ក្រោយ​ពី​ជន​នេះ​ បាន​ប្រព្រឹ​ត្ត​អំពើ​ឆបោក​មួយ​ករណី​តាម​រយៈ​កន្លែង​ផ្ញើ​ប្រាក់​វី​ង ។

បន្ទាប់​ពី​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១ ហើយព្រះរាជអាជ្ញា​រង​នៃ​អយ្យការអម​សាលាដំបូង ​លោក សំ​ម ឫ​ទ្ធី​វាសនា បាន​ធ្វើការ​ស៊ើបសួរ​និង​សម្រេច​ចោទប្រកាន់​ឈ្មោះ Okeke Ikchukwu ពី​បទ​ឆបោក​ជា​ផ្លូវការ រួចបញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​សើ​ប​សួរ​សម្រេច​ឃុំខ្លួន​តែ​ម្តង៕ដោយ៖សហការី


ចែករំលែក៖