ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាល​ ហៅអ្នករកស៉ីផ្ទះចិញ្ចឹមត្រចៀកកាំនៅក្រុងតាខ្មៅ​ មកអប់រំជាលេីកទី៤​ ក្រោយអ្នកជិតខាងប្តឹងរឿងឧបករណ៍បំពងសម្លេងខ្លាំងៗ

ចែករំលែក៖

     ខេត្តកណ្ដាល៖ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែមករាឆ្នាំ២០២១ បានឆ្លើយតបជុំវិញបណ្តឹងរបស់ប្រជាពលរដ្ឋនៅក្រុងតាខ្មៅដែលពួកគាត់ពិបាកក្នុងរស់នៅព្រោះតែសំលេងចេញពីឧបករណ៍ទាក់ទាញត្រចៀកកាំ លឺខ្ទរពេញផ្ទះមិនថាយប់រឺថ្ងៃនោះទេ។ក្រោយទទួលបានបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយៈ Facebook រួចមក ក្រុមការងារប្រតិកម្មរហ័សខេត្តកណ្តាល បានចង្អុលបង្ហាញអោយលោកអធិការនគរបាលក្រុងតាខ្មៅនិងបានចាត់ឱ្យលោកនាយប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ចុះទៅទីតាំងកើតហេតុ។

ដោយការឆ្លើយតបនោះរួមមាន៖ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនម្ចាស់គណនី ហ្វេសបុកសុំមិនបញ្ចញឈ្មោះ ដែលបានសរសេរផ្ញើសារចូលក្នុងប្រអប់សារផេករបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២១ មានខ្លឹមសារថា «សូមគោរពឯកឧត្តម ខ្ញុំបាទសុំឯកឧត្តម ជួយបញ្ហាការចិញ្ចឹមសត្វត្រចៀកកាំដោយចាក់សំឡេងខ្លាំងៗរំខានក្នុងការរស់នៅធ្វើឱ្យប៉ះពាល់អារម្មណ៍ធ្ងន់ធ្ងរដែលមានទីតាំងផ្លូវ១១៥ ខាងលិចស្តុបប្រហែល២០០ម៉ែត្រ គឺបើកសំឡេងខ្លាំងនៅដដែល មិនថាថ្ងៃរឺយប់ទេ ខ្ទរពេញផ្ទះ» ក្រោយពីទទួលបានព័ត៌មាននេះ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្តលោកអធិការនគរបាលក្រុងតាខ្មៅបានចាត់ឱ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅចុះដល់កន្លែងទីតាំងផ្ទះដែលប្រជាពលរដ្ឋបានរាយការណ៍ មានទីតាំងស្ថិតនៅក្នុងភូមិថ្មី១ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ចំពោះទីតាំងខាងលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅបានចុះធ្វើការអប់រំណែនាំចំនួន ០៣ លើករួចមកហើយ ប៉ុន្តែនៅតែមានការរាការណ៍ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅជិតនោះថាមានសំឡេងខ្លាំងរំខានដដែល។

ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានចុះធ្វើការអប់រំណែនាំ និងកិច្ចសន្យាគាត់ជាថ្មីម្ដងទៀតដោយឱ្យមានការកែសម្រួលឡើងវិញនូវបច្ចេកទេសសំឡេងទាក់ទាញសត្វត្រចៀកកាំ និងមានការកំណត់ពេលវេលាច្បាស់លាស់ អាស្រ័យហេតុនេះសូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប។ សូមអរគុណ!”ដោយ៖សហការី


ចែករំលែក៖