ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រយ័ត្ន! យុវតីម្នាក់ ត្រូវ​​សត្វ​ឆ្មា​ខាំ​ជើង​ ស្រាប់តែ​​ជាង​២​ខែ​​ក្រោយមក​ នាង​​ដេញ​ខាំមិត្តភក្តិ​ផ្អើលពេញភូមិ

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ បើតាមការសង្កេតមើលជាក់ស្តែងនាពេលបច្ចុប្បន្ននេះករណីសត្វឆ្មាឆ្កែខាំទៅលើមនុស្សភាគច្រើននៅពេលដែលពួកគាត់មិនបានទៅចាក់វ៉ាក់សាំងការពារជំងឺសត្វឆ្មាឬសត្វឆ្កែឆ្កួតគឺមានអាការៈខុសប្រក្រតីដូចជាដេញខាំគេឯងដូចសត្វដែលធ្លាប់ខាំខ្លួន។

ជាក់ស្តែងយុវតីម្នាក់ឈ្មោះ សៅ ណ្ណារី អាយុ២០ឆ្នាំ រៀនថ្នាក់ទី១២ មាន​​ម្តាយឈ្មោះ អូន ជ្រាប អាយុ៤០ឆ្នាំជា​​ជាងកាត់ដេរនិងឪពុកឈ្មោះសួងសើម អាយុ៤០ឆ្នាំ​ ​មុខរបរកម្មករសំណង់​ ​ គ្រួសារមានកូនក្នុងបន្ទុកចំនួន​​នាក់ (​ស្រីនាក់ប្រុស១នាក់) ​ដោយឡែកយុវតីរងគ្រោះខាងលើ​​ជាកូនទី​ ​ហើយគ្រួសារនេះរស់នៅ​​ភូមិគាបលើ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ​​ ខេត្តបន្ទាយមានជ័យ

បើតាមប្រភពពីម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះ សៅ ណ្ណារី​​​ ត្រូវ​​សត្វឆ្មាខាំជើង ប៉ុន្តែមិនបានចាក់វ៉ាក់សាំងការពារជំងឺសត្វឆ្មារ ឬសត្វឆ្កែឆ្កួតនោះទេលុះ​​ជាងខែ​​ក្រោយមកស្រាប់តែ​​នាងមានអាការៈដូចសត្វឆ្មាដេញខាំមិត្តភក្តិហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដែរតតែគ្មានគ្រូពេទ្យណាហ៊ានទទួលនោះទេ។បន្ទាប់មកក្រុមគ្រួសារក៏នាំនាងទៅ​​ឱ្យគ្រូខ្មែរព្យាបាល ហើយកាលពី​​ថ្ងៃទី២៥ខែមករា ឆ្នាំ២០២១​ ​ក៏បានធូរស្បើយឡើងវិញផងដែរ​​

ម្តាយក្មេងស្រីខាងលើ បន្តថាកូនស្រីរបស់គាត់​​ត្រូវបានសត្វ​​ឆ្មាខាំរយៈពេលជាងខែមកហើយដោយសត្វឆ្មារ​​មួយក្បាលនោះ​​មានពណ៌ប្រផេះក្នុងចំណោមសត្វ​​ឆ្មា​ ទៅក្បាលដែលជារបស់​​ជីដូននាង លុះពេលនាង​​ចេញចូល​​ផ្ទះនោះ​​ក៏ដើរជាន់វា ហើយត្រូវវា​​ខាំចំស្មងជើងខាងឆ្វេងមុតចង្កូមបណ្តាលឱ្យ​​ហូរឈាមហើយភ្លាមៗនោះពួកគាត់ជាឪពុកម្តាយក៍មិនបាន​​នាំនាង​​ទៅចាក់វ៉ាក់សាំងការពា​​ជំងឺឆ្មាឆ្កែឆ្ងួឡើយ

ប្រភពដដែលបន្តទៀតថារហូតដល់វេលា​​ម៉ោង​​ប្រមាណ៤ល្ងាចថ្ងៃទី២៤ខែមករា ឆ្នាំ២០២១ពេលកូនស្រីរបស់គាត់​​ទៅហូបអីជាមួយមិត្តភក្តិស្រាប់តែឪពុកម្តាយមិត្តភក្តិមកប្រាប់ថា​​កូនស្រីរបស់គាត់មានអាការៈដេញខាំគេឯងដូចជាសត្វឆ្មា ហើយ​​នាងត្រូវឪពុកមិត្តភក្តិដឹកមកផ្ទះដោយឃើញសភាព​​នាងធ្ងន់ធ្ងរពេកក៏បានបញ្ជូនទៅមន្ទីរពេទ្យចំនួន​​កន្លែងប៉ុន្តែ​​គ្រូពេទ្យមិនទទួលនោះទេនិងប្រាប់​​ឱ្យ​​​បញ្ជូននាង​​ទៅ​​កាន់មន្ទីរពេទ្យខេត្តបាត់ដំបងទើបមានលទ្ធភាពជួយបាន

អ្នកស្រី អូន ជ្រាប បន្ថែមទៀតថា​ ​ព្រោះតែជីវភាពខ្វៈខាតគ្មានលទ្ធភាពយកកូនស្រីទៅព្យាបាល​​នៅឯមន្ទីរពេទ្យខេត្តបាត់ដំបងទើបដឹក​​នាងត្រឡប់​​មកផ្ទះវិញ រួចឱ្យគ្រូខ្មែរក្នុងភូមិ​​​ជួយព្យាបាល ហើយក៏មាន​​អាការៈជាសះស្បើយដូចធម្មតាឡើងវិញ​ ​នៅរសៀលថ្ងៃទី២៥ ខែមករាឆ្នាំ២០២១

ដោយឡែក​​លោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថានៅពេល​​​មានបងប្អូន​​ប្រជាពលរដ្ឋណាម្នាក់​​ដែលត្រូវសត្វឆ្កែ​ ​ឆ្មាខាំ​ ​សូមរួសរាន់នាំទៅចាក់វ៉ាក់សាំងការពារភ្លាម​​មិនអាចទុកលើសពីប្តាហ៍បានឡើយហើយត្រូវតាមដានសកម្មភាពសត្វឆ្កែ​ ​សត្វឆ្មារដែលបាន​​ខាំបើសិនជាសត្វឆ្កែ ឬឆ្មានោះអត់មានបែកពពោះមាត់​ ​ឆ្កួតទេនោះមនុស្សដែលត្រូវវាខាំក៏​​អត់​​មានបញ្ហាដែរ

លោកប្រធានមន្ទីសុខាភិបាលរូបនេះ​ ​បញ្ជាក់បន្ថែមថា​ ​បើសិនជាបងប្អូនប្រជាពលរដ្ឋណាម្នាក់ដែលត្រូវសត្វ​​ឆ្កែឆ្មារខាំហើយមិនបានចាក់វ៉ាក់សាំងការពារជំងឺ​​ឆ្កែឆ្កួតទេនោះពិតជាឆ្លងមេរោគឆ្កែ​​ឆ្មាឆ្កួត ​​ដោយ​​មានអាការៈនិងសកម្មភាពដូចសត្វឆ្កែ ​​ឆ្មានោះ​ ​ដូចជា​​​មានបែកពពុះមាត់រកខាំគេឯងនិងខ្លាច​​ទឹកខ្លាច​​ខ្យល់ខ្លាច​​ពន្លឺថ្ងៃហើយគ្រូពេទ្យគ្មានលទ្ធភាពជួយសង្គ្រោះបានឡើយដោយ៖សហការី


ចែករំលែក៖