ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អបំផុតថ្ងៃនេះ ! មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ និងមានអ្នកជាសះស្បេីយចំនួន​១១នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានឱ្យដឹងថា, មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមានអ្នកជាសះស្បេីយចំនួន​១១នាក់​ នៅថ្ងៃទី២៦ ខែមករា នោះ។

ក្រសួងសុខាភិបាលបញ្ជាក់ថា,មានករណីជាសះស្បើយសរុបចំនួន ១១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃរួមមាន:

ទី១-ស្ត្រីជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
ទី២- បុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

ទី៣- បុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។
ទី៤ – ស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
៥ – ស្ត្រីជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្ត តាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។
ទី៦ – បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។
ទី៧- បុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។

សូមកត់សម្គាល់ថា៖ បុគ្គលទាំង ០៧រូបខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួល បានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ខេត្តបន្ទាយមានជ័យ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែក ។
ទី៨- បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
ទី៩- បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បាន ធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
ទី១០ -ស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
ទី១១- ស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ព្រៃព្រីងខាងត្បូង ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ ។

សូមកត់សម្គាល់ថា៖ បុគ្គលទាំង ០៤រូបខាងលើនេះ ត្រូវបានព្យាបាល ជាសះស្បើយ ដោយ ទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បង្អែកខេត្តបាត់ដំបង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖