ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា ករណីជនល្មើសជនជាតិចិន បាញ់សម្លាប់ជនជាតិចិនដូចគ្នា នៅមុខកាស៉ីណូយីហោ” ជីយវនីសិន” ជិតវត្តឥន្ទញញាណ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២១ខែមករាកន្លងទៅ។ បេីគិតមកដល់ថ្ងៃ២៧មករានេះ កម្លាំងនគរបាល បានស្រាវជ្រឆវចាប់ខ្លួនជនសង្សយ័ចំនួន៣នាក់ហើយ ដែលជាជនជាតិចិនដូចគ្នា ក្នុងនោះមានជនដៃដល់ម្នាក់ និងបក្ខពួកគូរកនផ្សំគំនិតចំនួន២នាក់ ហើយសមត្ថកិច្ចក៏ដកហូតបានវត្ថុតាង ព្រមទាំងថ្នាំញៀនមួយចំនួនផង។
ជនសង្ស័យទាំង៣នាក់ខាងលេី ទី១,ឈ្មោះ Zhang Xuanyi. ភេទប្រុសអាយុ២៥ឆ្នាំជនជាតិចិន មុខរបរនាំភ្ញៀវកាសុីណូ ស្នាក់នៅ ភូមិ៣សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ;ទី២ ឈ្មោះ Wu Kai Jin ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរអ្នកណែនាំបុុគ្កលឹកចូលធ្វើការមានទីលំនៅមិនពិតប្រាកដ។ និងទី៣ ឈ្មោះ Huang Kun ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្កលិកហាងម៉ាសា ស្នាក់នៅ ភូមិ៣សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ធសងការនគរបាលខេត្តព្រះសីហនុបានបន្ថែមថា ករណីនេះសមត្ថកិច្ចកំពុងបន្តកិច្ចការតាមរកបក្ខពួកជនល្មើសដែលនៅសេសសល់ និងធ្វើនិតិវិធីបញ្ជូនជនសង្សយ័ទៅផ្តន្ទាទោសតាមច្បាប់។
គួរម្លឹកដែរថា កាលពីវេលាម៉ោងប្រមាណជា ៩ព្រឹកថ្ងៃទី២១ ខែមករាឆ្នាំ២០២១កន្លងទៅ មានករណីខ្មាន់កាំភ្លើងម្នាក់ជាជនជាតិចិន បានធ្វើសកម្មភាពបាញ់ប្រហារបុរសជនជាតិចិនម្នាក់ដូចគ្នា បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម និងរបួសធ្ងន់ម្នាក់ នៅក្នុងមុខកាស៉ីណូ “ជីយវនីសិន“ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ក្រោយកើតហេតុភ្លាមៗ លោកបានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្ដរាគមន៍ពិសេសចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីឡោមព័ទ្ធទីតាំងកើតហេតុ និងស្រាវជ្រាវតាមចាប់ជនបង្ក។
តាមប្រភពព័ត៍មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះជាជនជាតិចិនជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AL-9459។ ចំណែកខ្មាន់កាំភ្លើងក្រោយធ្វើសកម្មភាពរួចបានជិះរថយន្ដមួយ ម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BI-1413 យកទៅផ្លុងចោលនៅជិតផ្សារដំរី៥ ហេីយចុះរត់គេចខ្លួនបាត់ បន្ទាប់ពីដឹងថាកម្លាំងជំនាញកំពុងតាមចាប់ខ្លួន។
គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញឃាត់ខ្លួនសាកសួរ ដេីម្បីអនុវត្តនីតិវិធីតាមច្បាប់៕ដោយ៖ឆ្លាមសមុទ្រ