ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍បេីកទាក់ខ្សែភ្លេីងទាញបាក់បង្គោលថ្មសង្កត់រថយន្តដូចគ្នាមួយគ្រឿងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនចិនបានបេីកទាក់ខ្សែភ្លេីងទាញបាក់បង្គោលភ្លេីងថ្មមួយដេីមទៅសង្កត់លេីរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងទៀតរងការខូចខាតនិងធ្លាក់ខ្សែភ្លេីងរាយប៉ាយពេញផ្លូវ។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តក្រឡុកស៊ីម៉ងត៍របស់ ក្រុមហ៊ុនចៀន សិន យាន ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ5A-2791 បេីកចូលការដ្ឋានហេីយបានទាក់ខ្សែភ្លេីងទាញទាំងបង្គោលភ្លេីងថ្មបណ្តាលឲ្យបាក់មួយដេីមទៅសង្កត់ទៅលេីរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងទៀតដែលជារបស់ក្រុមហ៊ុនជាមួយគ្នា ពាក់ស្លាកលេខភ្នំពេញ5A-2789 បេីកមកពីក្រោយបណ្តាលឲ្យរងការខូចខាតនិងធ្លាក់ខ្សែភ្លេីងរាយប៉ាយពេញផ្លូវ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុ ហើយដោយសារតែបង្គោលភ្លេីងខាងលេីជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋទេីបឱ្យធ្វេីការសម្របស្រួលគ្នាដោយភាគីខាងរថយន្តបង្កសុំជួសជុលជូនប្រជាពលរដ្ឋវិញដេីម្បីបញ្ចប់រឿង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖