ព័ត៌មានទាន់ហេតុការណ៍៖

លោក វង​ សូត​ បានជម្រុញ​ ដល់គ្រួសារក្រីក្រ​ ត្រូវយកសាច់ប្រាក់​ដែលឧបត្តម្ភពីរាជរដ្ឋាភិបាល​យកទៅបង្កេីតមុខរបរ​ឲ្យកាន់តែល្អប្រសេីរឡេីង​

ចែករំលែក៖

ខេត្តព្រៃវែង៖ លោក វង​ សូត​ បានជម្រុញ​ ដល់គ្រួសារក្រីក្រ​ ត្រូវខិតខំប្រឹងប្រែងយកសាច់ប្រាក់​ ដែលទទួលបានពីរាជរដ្ឋាភិបាលក្នុងកំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ១៩​ នេះ​ យកទៅប្រកបមុខរបរ​ចិញ្ចឹម​ជីវិត និងបង្កេីតការងារដាំដុះ​ ចិញ្ចឹម​សត្វ​ ដេីម្បីបង្កេីនជីវភាពឲ្យល្អប្រសេីរ​។ 

លោក វង​សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ និងប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ បានថ្លែងបែបនេះ​ ក្នុង​ពិធីសំណេះសំណាល​ជាមួយគ្រួសារក្រីក្រដែលទទួលបានសាច់ប្រាក់ឧបត្តម្ភពីរាជរដ្ឋាភិបាលក្នុងកំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ១៩​ នៅក្នុងបរិវេណវត្តទួលសង្កែ​ ឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។ 

លោករដ្ឋមន្ត្រី​ បានជម្រុញដល់យបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក​ និងជីវភាពខ្វះខាត​ សរុបទូទាំងប្រទេសប្រមាណជាង៧០ម៉ឺន​គ្រួសារ​ ត្រូវរាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំ​ របស់​ សម្តេច​តេជោ​ហ៊ុន​សែន​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានផ្តល់សាច់ប្រាក់ជួយសម្រួលជីវភាពគ្រួសារក្រីក្រក្នុងវិបត្តិកូវីដ១៩នេះ​ ដោយលេីកទឹកចិត្តបន្ថែមឲ្យគ្រួសារក្រីក្រទាំងអស់ខិតខំស្វែងការងារ​និងបង្កេីតមុខរបរធ្វេី​ក្នុងការសម្រួលនូវជីវភាពឲ្យកាន់តែល្អប្រសេីរវិញ​ ។ 

លោក វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ និងប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ និងឃុំជាច​ ស្រុកកំចាយមារ​ ខេត្តព្រៃវែង​ បានបញ្ជាក់ទៀតថា​ គ្រួសារ​ដែលក្រីក្រកំឡុងពេលកូវីដ១៩នេះ​ គឺប្រសិនបេីបញ្ហាវិបត្តិកូវីដត្រូវរលាយសាបសូន្យទៅវិញនោះ​ ការជួយឧបត្តម្ភសាច់ប្រាក់​របស់រាជរដ្ឋាភិបាលក៍ត្រូវបិទបញ្ចប់​ដែល​ ខណៈ​បច្ចុប្បន្ន​ បានផ្តល់បីខែទៀតក្នុងឆ្នាំ២០២១នេះ​ រួមមាន៖​ ខែមករា​ កុម្ភៈ​ និង​មីនា​ ប៉ុន្តែចំពោះ​ស្ត្រីក្រីក្រ​ និងកុមារ​នៅតែទទួលការគាំពាសង្គម​ ​ឧបត្តម្ភ​សាច់ប្រាក់ជារៀងរហូត។ 

ក្រោយពិធីសំណេះសំណាល​ លោក វង​ សូត​ ននិងលោកស្រី បានអញ្ជេីញ​ចុះពិនិត្យការកសាងអគាវិទ្យាល័យជាច​ រួចមកក៍បន្តដំណេីរពិនិត្យការសាងសង់មណ្ឌលសុខភាពឃុំជាច​ ហេីយចុងក្រោយចុះពិនិត្យការសាងសង់កុដ្ឋព្រះសង្ឃនៅវត្តជាច​ ៕

ដោយ៖ សិលា


ចែករំលែក៖