ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបានចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីចំនួន ១ខ្នង មាន១២បន្ទប់ នៅសាលាបឋមសិក្សាអង្គកំណប់ស្ថិតនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ និង១ខ្នងទៀតមាន១២បន្ទប់ ស្ថិតនៅវិទ្យាល័យ សុខ អាន ដូងខ្ពស់ ក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍនៃសាធារណរដ្ឋប្រជាមានិតចិន។
លោករដ្ឋមន្ត្រីបានថ្លែងថា ទន្ទឹមនឹងពិធីសម្ពោធអគារសិក្សាទាំង២ខ្នងនេះ ខ្ញុំក៏បានប្រកាសដាក់ឱ្យដំណើរការគម្រោងភូមិមិត្តភាពកម្ពុជា-ចិន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅភូមិតាននក៏ដូចជាភូមិផ្សេងៗទៀតនៅក្នុងឃុំដូង ស្រុកបាទីផងដែរ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ,ខ្ញុំសង្ឃឹមថាភូមិតានននេះនឹងក្លាយជាភូមិគំរូកសិកម្មដែលអាចធ្វើឱ្យភូមិផ្សេងៗទៀតមករៀនសូត្រតាម៕ ដោយ៖ សុខ ខេមរា