ភ្នំពេញ៖ នារីម្នាក់មិនដឹងជាមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាដោយបន្សល់ទុកនូវស្បែកជើង១គូ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅលើស្ពានកាលពីម៉ោង១០:២០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចយាមនៅគោលដៅគល់ស្ពានជ្រោយចង្វាបានដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅលើស្ពានបានរាយការណ៍ថាឃើញស្រ្ដីម្នាក់ លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាបាត់ហើយដោយគាត់មិនបានបញ្ជាក់ពីភិនភាគនោះទេគាត់បានត្រឹមដឹងថាជាស្រ្ដីហើយក៏មិនស្គាល់អត្តសញ្ញាណនោះដែរបន្ទាប់ពីរាយការណ៍រួចក៏ជិះម៉ូតូទៅបាត់។ ភ្លាមនោះសមត្ថកិច្ចក៏ចុះទៅដល់ទីតាំងកន្លែងកើតហេតុក៏ប្រទះឃើញស្បែកជើងពណ៌ខ្មៅមួយគូ នៅជិតបង្កាន់ដៃស្ពាននិងស្នាមដៃនឹងជើងនៅជាប់លើបង្កាន់ដៃស្ពានតែប៉ុណ្ណោះ។
ចំពោះករណីខាងលើនេះក្រោយកើតហេតុក៏មិនទាន់ឃើញសាច់ញាតិក្រុមគ្រួសារមកដល់កន្លែងកើតហេតុនៅឡើយទេហើយក៏មិនទាន់ឃើញអ្នកណាម្នាក់ចុះរាវរកសពនោះដែរ។
ហេតុការណ៍ខាងលើនេះបើសិនជាមានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចប្រទះឃើញសពក្រុមការងារនឹងផ្សាយបន្តទៀត ៕
ដោយ៖ផេង ភាព