ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ នាំយកថវិកាឧបត្ថម្ភដល់គ្រួសារយោធិនពេលសម្រាកលំហែមាតុភាព

ចែករំលែក៖

ភ្នំពេញ៖ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ ឧត្តមសេនីយ៍ទោ នាង ឃីម តែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ និងការរស់នៅរបស់ កងទ័ពគ្រួសារកងទ័ព ចំណុះកងពលតូចថ្មើរជើងលេខ៤១ ជាក់ស្តែង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានចាត់តាំង លោកវរសេនីយ៍ត្រី ហង្ស តឿម នាយការិយាល័យទី៥ស្តីទី នៃកងពលតូចថ្មើរជើងលេខ៤១ រួមនិងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលប្រគល់ជូនដល់គ្រួសារយោធិនដែលទើបនិងសម្រាលកូនរួច។

គ្រួសារកងទ័ពឈ្មោះ សុខ អេនណា និងមានស្វាមីជាយោធិនឈ្មោះ រុន រ៉ាត់ ឋានន្តរសក្តិ នាយចំណង់ ជាជំនួយការ ការិយាល័យទី៥ ដែលភរិយាបានសម្រាលកូន សព្វថ្ងៃកំពុងស្នាក់នៅភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ត្រី ហង្ស តឿម នាយការិយាល័យទី៥ស្តីទី នៃកងពលតូចថ្មើរជើងលេខ៤១ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីសំណាក់ ឧត្តមសេនីយ៍ទោនាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ ក្នុងពេលសម្រាកលំហែមាតុភាពនេះ សូម អនុវត្តនូវវិធានការអនាម័យជាប់ជាប្រចាំ តាមវេជ្ជបញ្ជា និងបីបាច់ថែរក្សាទារកឲ្យមានសុខភាពរឹងមាំលូតលាស់ប្រកបដោយបញ្ញា និងក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ។

ក្នុងនោះផងដែរ លោកវរសេនីយត្រី ហង្ស តឿម ក៏បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកមេបញ្ជាការកងពលប្រគល់ជូន យោធិនសម្រាកលំហែមាតុភាពផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖