ព័ត៌មានទាន់ហេតុការណ៍៖

សុភាពនារីទាំងឡាយ គួរកុំចង់ស្អាត ដោយសារការប្រើសម្ភារៈនិយមមួយរបៀបគីមីឲ្យសោះ

ចែករំលែក៖

ភ្នំពេញ៖ បើតាមរយៈផេកហ្វេសប៊ុកមួយមានឈ្មោះថា Dr.Me’decin Camboge បានលើកពីនារីម្នាក់ បានរងគ្រោះដោយសារ តែការប្រើសំភារៈនិយម ហើយមិនអាចគិតគូរពីបញ្ហាគ្រោះថ្នាក់ដល់សុខភាព ក៏មានរឿងដល់ខ្លួនធ្ងន់ធ្ងរ។ ប៉ុន្តែយើងពុំដឹងថា នេះជាព័ត៌មានពិតប្រាកដ ឬជាការលើកឡើង ដើម្បីដាស់តឿនសុភាពនារីនោះទេ។ 

នេះជាការលើកឡើងពី “ផេកហ្វេសប៊ុកមួយមានឈ្មោះថា Dr.Me’decin Camboge” ដោយសរសេរថាថា សូមចែករំលែចំពោះអ្នកចូលចិត្តពាក់ contact lens ទាំងឡាយដែលចង់ស្អាតឆើតឆាយ ដោយមិនបានគិត ពីលទ្ធផល សម័យគីមីជឿនលឿន អ្នកគ្រប់គ្នាដឹងច្បាស់ណាស់ ទាំងរបស់ញាំ និងសំភារ:ប្រើប្រាស់ ទោះជារបស់ថ្លៃក៏មិនប្រាកដថាសុវត្ថិភាពចំពោះសុខភាពដែរ។

កែវភ្នែកធម្មជាតិរបស់យើងមិនមានលក់នៅទីផ្សារទេ ទោះមានលុយក្រាលពេញដីក៏មិនអាចទិញគ្រប់យ៉ាងអោយត្រឡប់មកដូចដើមដែរ បើស្រលាញ់កែវភ្នែក ចង់មើលឃើញមនុស្សដែលយើងស្រលាញ់បានយូរ សូមឈប់ប្រើប្រាស់ contact lens ទៅ បើមិនចាំបាច់ ពិសេសមនុស្សស្រីដែលចូលចិត្តmake up តែងពាក់វាពេលមានកម្មវិធីម្ដងៗ  វាមិនស្អាតអស្ចារ្យអីត្រឹមពាក់បន្ថែម contact lens នឹងទេ ហេតុអីត្រូវយកកែវភ្នែកដ៏ល្អរបស់យើងដូរជាមួយនឹងភាពឆើយឆាយ ល្អបានតែមួយភ្លែត ហើយបានមកវិញគឺភាពពិការមើលអ្វីលែងឃើញដូចគេនា សួរថាពិបាកទេ? បើងងឹតភ្នែក មើលលែងឃើញពិភពលោកនេះ តើអ្នកនឹងធ្វើយ៉ាងណា? ឬ ត្រូវអោយគេដឹកដៃពេញមួយជីវិត? 

ជាក់ស្ដែងដូចរូបខាងក្រោម ប្អូនរបស់ខ្ញុំ គាត់ចូលចិត្តពាក់ contact lens ពេលmake up ទៅកម្មវិធីណាស់ រាល់ដងមិនអីនោះទេ  តែថ្ងៃនេះជួបហើយ គាត់កំពង់រលាកភ្នែកកំរឹតធ្ងន់ដែល បណ្ដាលមកពីពាក់ contact lens  ត្រឹមត្រឹមតែ 2-3h ទើបធ្វើអោយរលាក បន្ទាប់ពីគាត់បានដោះចេញ ក្រោយពេលត្រឡប់មកពីកម្មវិធីវិញ នាពេលយប់គាត់មានអាការ:មិនសូវឈឺប៉ុន្មានទេ លុះព្រឹកចាប់ផ្ដើមធ្វើទុក្ខខ្លាំង បន្ទាប់ពីគាត់បន្ថែមការសំលឹងមើលកុំព្យូទ័រ  (ពេលធ្វើការ) រឹតតែឈឺភ្នែកខ្លាំង រហូតកម្រើកភ្នែកលែងបាន មើលអីក៏មិនឃើញ មកដល់ពេលនេះ គាត់ទទួលបានការព្យាបាលរួចហើយ តែនៅមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ  ៕

ដោយ៖ សហការី


ចែករំលែក៖