ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា! ការនាំចេញអង្ករ​ ក្នុងខែដំបូងនៃឆ្នាំ២០២១នេះ​ បានជាង ៣ម៉ឺនតោន ធ្លាក់ចុះ៣២%

ចែករំលែក៖

    ភ្នំពេញ៖ កម្ពុជាក្នុងខែដំបូងឆ្នាំ២០២១នេះ ការនាំចេញអង្ករជាង៣ម៉ឺនតោនថយចុះជាង១៦% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។នេះបេីយោងតាមការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២១។

ជាក់ស្តែងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៍មានយ៉ាងដូច្នេះថា៖ «ការនាំចេញអង្ករគ្រប់ប្រភេទរបស់កម្ពុជា ក្នុងខែដំបូង ឆ្នាំ២០២១ ទៅកាន់ទិសដៅ២៨ប្រទេស សម្រេចបាន៣៤ ២៧៣ តោន ថយចុះ ១៦ ១៧៧តោន (ស្មើនឹង៣២.០៧ភាគរយ) បើប្រៀបធៀបនឹងខែដំបូងដូចគ្នា ឆ្នាំ២០២០»

ក្នុងលិខិតរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ទៀតថាការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសចិន នៅតែបន្តឈរលំដាប់ទី១ដោយកាន់កាប់ចំណែកទីផ្សារចំនួន ១៦ ១៦៣តោន, ប្រទេសបារាំង ឈរនៅលំដាប់ទី២ មានបរិមាណ ៧២៣តោន, ប្រទេសហ្គាបុងឈរនៅលំដាប់ទី៣ មានចំនួន ៥៧០តោន។ ចំពោះបរិមាណអង្ករ ដែលបាននាំចេញក្នុងខែមករា សរុបជាង ៣៤ ២៧៣ តោន ក្នុងនោះមានជាង៨៧.៦៣% ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទ។

គួរបញ្ជាក់ថា កម្ពុជានៅឆ្នាំ២០២០បាននាំចេញអង្ករជិត៧០ម៉ឺនតោនទៅកាន់ទីផ្សារ៦០ប្រទេស នៅលើពិភពលោក៕

ដោយ៖សហការី

 


ចែករំលែក៖