ព័ត៌មានទាន់ហេតុការណ៍៖

ខែដំបូងក្នុងឆ្នាំ២០២១នេះ! កម្ពុជា​ លក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានប្រាក់ចំណូលជាង៥ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តសៀមរាប៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកុម្ភៈ​ ឆ្នាំ២០២១​ បានបញ្ជាក់ថា​ សម្រាប់ការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ​ ក្នុងឆ្នាំ២០២១​ ខែដំបូងនេះ​ កម្ពុជា​ ទទួលបានចំណូលជាង ៥ម៉ឺនដុល្លារអាមេរិក,​ ខណៈចំណូលនេះធ្លាក់ចុះជាង ៩៩ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០។

ជាក់ស្តែងនៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលេី​ បានបញ្ជាក់បន្ថែមទៀតថា រមណីដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេសជាង ១២១៣នាក់ធ្លាក់ចុះជាង ៩៩ភាគរយ​ ក្នុងខែមករា ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា​ សម្រាប់ថវិកា ដែលបានពីលក់បណ្ណចូលទស្សនាអង្គររយៈពេល១ខែមកនេះ ត្រូវបានរំលែកចំនួន ២ ៤២៦ដុល្លារ ដើម្បីឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕ដោយ៖សហការី


ចែករំលែក៖