អន្តរជាតិ៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi បន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានចេញបញ្ជាធ្វើការហាមឃាត់ មិនឱ្យក្រុមអ្នកវិនិយោទុក សហការរកស៊ីជាមួយនឹងក្រុមហ៊ុនមួយនេះ ដោយបានចោទប្រកាន់ថា ក្រុមហ៊ុន Xiaomi ដែលជា«ក្រុមហ៊ុនយោធាចិន» ដែលអាចបង្កជាហានិភ័យ និងសន្តិសុខជាតិ។
នាពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi បានប្ដឹងជំទាស់រដ្ឋាភិបាលអាមេរិក ដែលបានដាក់ឈ្មោះក្រុមហ៊ុនរបស់ខ្លួន នៅក្នុង បញ្ជី ខ្មៅ«ក្រុមហ៊ុនយោធាចិន» និងបានហាមខាត់អ្នកវិនិយោគអាមេរិក មិនឱ្យបណ្ដាក់ទុក ឬរកស៊ីជាមួយ Xiaomi ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានGSM Arena នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។
បេីតាមការអះអាងពីក្រុមហ៊ុន Xiaomi បានលើកឡើងថា សហរដ្ឋអាមេរិកបានប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការហាមឃាត់ក្រុមហ៊ុនរបស់ចិន ដោយមិន បាន បង្ហាញភស្ដុតាងអ្វីទាំងអស់ ទង្វើបែបនេះគឺវាបានរំលោភសិទ្ធិ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ហើយ Xiaomi សង្ឃឹមថាពាក្យបណ្ដឹងមួយនេះនឹងជួយស្វែងរកយុត្តិធម៌សម្រាប់ក្រុមហ៊ុនចិន។
សូមរម្លឹកដែរថា កាលពីជំនាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្រុមហ៊ុនចិនជាច្រើនត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅ និងហាមឃាត់ការធ្វើជំនួញនិងវិនិយោគផ្សេងៗ ដែលបណ្ដាលឱ្យបញ្ហាប្រឈមរវាងប្រទេសទាំងពីរ ទាំងអ្នកជំនួញនិងទាំងសម្ព័ន្ធភាពប្រទេស ហើយគេសង្ឃឹមថាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក និងសម្របសម្រួលស្ថានភាពនេះ ឱ្យមកល្អប្រសើរឡើងវិញ៕
ដោយ៖ស តារា