ក្របខ័ណ្ឌ Premier League បានប្រកាសថា មនុស្ស៧នាក់បានធ្វើតេស្តរកឃើញមានផ្ទុកជំងឺវិជ្ជមាន COVID-19 កាលពីសប្តាហ៍មុនដោយបន្តនិន្នាការនៃករណីធ្លាក់ចុះនៅក្នុងលីគកំពូលអង់គ្លេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃទី២ ខែកុម្ភៈ។
លទ្ធផលវិជ្ជមាន COVID-19 ខាងលើនេះកើតឡើងនៅពេលធ្វើតេស្តលើកីឡាករ និងបុគ្គលិកក្លិបចំនួន២.៩៥៧នាក់បានមកពីការសាកល្បងធ្វើតេស្តពីរជុំដែលធ្វើឡើងរវាងថ្ងៃទី២៥ មករាដល់ថ្ងៃ១ ខែកុម្ភៈ។
ក្របខ័ណ្ឌ Premier League បានណែនាំពិធីសារតឹងរ៉ឹងកាលពីខែមុនដើម្បីបញ្ចៀសការគំរាមកំហែង ដោយសារ Covid-19 បង្ខំឱ្យមានការផ្អាកការប្រកួតមួយចំនួនផងដែរ។ ការផ្អាកការប្រកួតចុងក្រោយត្រូវបានពន្យារពេលរវាងក្រុម Aston Villa ប៉ះក្រុម Everton កាលពីថ្ងៃទី១៧ ខែមករា។
នៅក្នុងលីគបាល់ទាត់អង់គ្លេស League 2 គឺការប្រកួតរវាងក្រុម Barrow និង Carlisle ត្រូវបានពន្យារពេលបន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តរកឃើញកីឡាករមានផ្ទុកវីរុស Covid-19 ។
សូមបញ្ជាក់ថា ប្រទេសអង់គ្លេសស្ថិតនៅក្រោមការឆ្លងរាលដាលលើកទី៣ដោយសារកើតឡើងវីរុស COVID-19 ប្រភេទថ្មី និងមានអ្នកស្លាប់ជាង ១០៦,០០០ នាក់ដែលជាចំនួនអាក្រក់បំផុតនៅអឺរ៉ុប។ ប្រទេសអង់គ្លេសគឺជាប្រទេសលោកខាងលិចដំបូងគេដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ហើយរហូតមកដល់ពេលនេះបានចាក់ប្រជាជនជិត៩លាននាក់ ៕ដោយ៖ភារៈ