ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ជាមួយនិងថ្នាំញៀនចំនួន១៨កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ខណ:ដែលក្រុមជនសង្ស័យ បានធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀន។ កិច្ចប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលវេលាម៉ោង៦និ៣០នាទីល្ងាចថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ
១.ឈ្មោះអៀង ម៉ាលីហៅអៀង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

២.ឈ្មោះហ៊ន ចិត្រា ហៅហ៊ីង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្កកំពង់ឆ្នាំង ។

៣.ឈ្មោះវ៉ុន អុីន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ក្នុងពេលឃាត់ខ្លួនជន
សង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាង មានថ្នាំញៀនសរុបចំនួន ១៨កញ្ចប់ ស្មើនឹង១២,៨៨ក្រាម,ទូរសព្ឌ័២គ្រឿង, ដាវ១ដើម,សម្ភារ:វេចខ្ចប់ និងឧបករណ៍ជក់មួយចំនួនទៀត ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យនេះជាមុខសញ្ញាសកម្មក្នុងសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងមូលដ្ឋានខាងលើ .។ដោយទទួលបានព័តមានច្បាស់ពីសកម្មភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានដាក់កម្លាំងព័ទ្ធចាប់តែម្តង ។បច្ចុប្បន្នជនសង្ស័យបានកសាងសំណំុរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ ចន្ថា


ចែករំលែក៖