ក្រោយពេលអាមេរិក និងប្រទេសសម្ពន្ធមិត្តចោទថា វីរុសកូវីដ-១៩ដែលរាលដាលនៅជុំវិញពិភពលោកចម្លងទៅមនុស្សសរុបចំនួន ១០៤,៩៨៨,៣២៥នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ២,២៨០,៥៣៨នាក់បានស្លាប់។
ជុំវិញទ្រឹស្តីដែលថា មន្ទីរពិសោធន៍ជាប្រភពដើមនៃជំងឺកូវីដ-១៩នោះ នៅថ្ងៃទី ៤ខែកុម្ភៈ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក(WHO) បានពិភាក្សាដោយស្មោះត្រង់ជាមួយអ្នកវិទ្យាសាស្ត្រចិន អំពីប្រភពនៃការរាតត្បាតជំងឺ COVID-19 រួមទាំងទ្រឹស្តីដែលបានលេចចេញពីមន្ទីរពិសោធន៍មួយនៅទីក្រុងវូហានផងដែរ។
ប្រធានអង្គការសុខភាពពិភពលោកប្រចាំទីក្រុងប៉េកាំងលោក Peter Ben Mubarak បានបញ្ជាក់ដោយមិនបានលម្អិតច្បាស់ថា ក្រុមការងារបានពិភាក្សាជាក្រុមអ្នកវិទ្យាសាស្ត្រចិនត្រង់ទៅត្រង់មក និងបានគ្របដណ្តប់លើទ្រឹស្តីសំខាន់ៗ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ផ្សាយយ៉ាងទូលំទូលាយនៅទូទាំងពិភពលោកផងដែរ។
ការលើកឡើងបែបនេះ ធ្វើឡើងតែមួយថ្ងៃ បន្ទាប់ពីរូបលោក ព្រមទាំងក្រុមការងាររបស់អង្គការសុខភាពពិភពលោក បានទៅទស្សនកិច្ចនៅមន្ទីរពិសោធន៍។គួរបញ្ជាក់ថា ចាប់តាំងពីបានចាកចេញពីការធ្វើចត្តាឡីស័ក នៅសណ្ឋាគារចំនួន១៤ថ្ងៃកាលពីសប្តាហ៍មុន ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក បានចុះទៅដល់ទីតាំងមួយចំនួនដែលមានទាក់ទងនឹងប្រភពដើមនៃជំងឺ COVID-19 រួមទាំងផ្សារគ្រឿងសមុទ្រមួយកន្លែង ដែលត្រូវបានរកឃើញករណីមុនគេបង្អស់ផងដែរ។
កាលពីថ្ងៃទី៣ខែកុម្ភៈក្រុមអ្នកវិទ្យាសាស្ត្រ របស់ WHO បានធ្វើដំណើរទៅកាន់មន្ទីរពិសោធន៍នៅក្នុងទីក្រុងវូហាន ។ នេះគឺជាព្រឹត្តិការណ៍ដ៏ខ្ពស់បំផុតមួយនៅក្នុងរបៀបវារៈ ដោយសារតែទ្រឹស្តីដ៏ចម្រូងចម្រាស ដែលថាជំងឺ COVID-19 មានប្រភពមកពីទីនោះ។ កន្លងមក ទាំងចិន និងអង្គការសុខភាពពិភពលោកបានច្រានចោលថាការឆ្លងកូវីដ-១៩ មិនមែនចេញពីមន្ទីរពិសោធន៍ឡើយ ប៉ុន្តែរដ្ឋាភិបាលអាមេរិក ដឹកនាំដោយលោកត្រាំ ចោទថាចេញមកពីមន្ទីរពិសោធន៍នៅវូហាន។ មិនតែប៉ុណ្ណោះលោកត្រាំហៅថា វីរុសចិនទៀតផង។ ទាំងនោះហើយទើប WHO ស្រាវជ្រាវឲ្យបានច្បាស់បំផុតដើម្បីបញ្ចប់ការមន្ទិលសង្ស័យ ៕
ដោយ៖ធី រីណា(រូបភាព៖Reuters)