ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន អំពី ខ្លឹមសារកិច្ចសន្ទនាតាមទូរស័ព្ទរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ង្វៀនហ៊្វូចុងលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម
នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជា បានទូរស័ព្ទទៅលោក ង្វៀន ហ្វ៊ូចុង ដោយបានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោកដែលត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តវៀតណាមអាណត្តិទី១៣។
នៅក្នុងជំនួបតាមទូរស័ព្ទនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើជូននូវអំណរសាទរចំពោះសមាជិក បក្សកុម្មុយនិស្តវៀតណាមទាំងអស់ក្នុងឱកាសខួបលើកទី៩១ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងការ រៀបចំមហាសន្និបាតបលើកទី១៣ ប្រកបដោយជោគជ័យ។ ប្រធានគណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា ក្រោមទស្សនវិស័យដ៏ត្រឹមត្រូវរបស់បក្ស កុម្មុយនិស្តវៀតណាមសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយជោគជ័យ និងការរក្សាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព។ សម្តេចតេជោ បានកោតសរសើរវៀតណាម ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតអាណត្តិ២០២០-២០២១ ប្រកបដោយជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ស្ថិតនៅក្រោមភាព ជារដ្ឋបុរស និង ការដឹកនាំដ៏ឈ្លាសវៃរបស់លោក ង្វៀន ហ្គិចុង បក្សកុម្មុយនិស្តវៀតណាមនឹងអនុវត្តនូវរាល់គោលមាគ៌ា នយោបាយ និងសេចក្តីសម្រេច ដែលត្រូវបានអនុម័តនៅក្នុងមហាសន្និបាតបក្សកុម្មុយនិស្ត វៀតណាម លើកទី ១៣ ដោយជោគជ័យ ដើម្បីប្រែក្លាយវៀតណាមទៅជាប្រជាជាតិ ប្រជាធិបតេយ្យ និងអារ្យធម៌។ ដ៏ខ្លាំងមួយ ប្រកបដោយសមធម៌ លោក ង្វៀន ហ្គិចុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានទូរស័ព្ទមកអបអរសាទរ ក្នុងឱកាសខួបលើកទី៩១ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងការ រៀបចំមហាសន្និបាតបក្សលើកទី ១៣ ដែលបានបញ្ចប់ដោយជោគជ័យ ព្រមទាំងការបោះឆ្នោតជ្រើសតាំង លោកសាជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម អាណត្តិទី១៣។ លោក ង្វៀន ហ្គិចុង ក៏បានថ្លែងនូវអំណរគុណជូនចំពោះគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ស្ថាប័ន និងអង្គភាពពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅដល់សមភាគី វៀតណាម ដែលនេះជាការឆ្លុះបញ្ចាំងនូវចំណងមិត្តភាពដ៏ស្និទ្ធស្នាលជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ព្រមទាំងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព និងយូរអង្វែងរវាងកម្ពុជា និងវៀតណាម ។
អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានជម្រាបជូនប្រធានគណបក្សប្រជាជនកម្ពុជា អំពី លទ្ធផលប្រកបដោយជោគជ័យនៃមហាសន្និបាតបក្សលើកទី១៣ និងបានអះអាងសាជាថ្មីថា សមិទ្ធផលនេះ ជាត្រីវិស័យតម្រង់ទិសយ៉ាងច្បាស់សម្រាប់គោលដៅអភិវឌ្ឍរបស់បក្សកុម្មុយនិស្ត និងប្រជាជាតិវៀតណាម ក្នុងទសវត្សរ៍ខាងមុខ។ អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ក៏បានកោតសរសើរកម្ពុជា ចំពោះ សមិទ្ធផលដ៏ធំធេងដែលសម្រេចបាន នៅក្រោមរជ្ជកាលរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងនៅក្រោមការដឹកនាំប្រកបដោយទស្សន វិស័យ និងភាពរឹងមាំរបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជ។លោម ង្វៀនហ៊ូចុង ក៏បានប្រសិទ្ធពរជូនប្រជាជនកម្ពុជាឲ្យជម្នះបាននូវ រាល់បញ្ហាប្រឈមដែលបង្កឡើងដោយការរីករាលដាលនៃ ជំងឺកូវីដ -១៩ និងសម្រេចបាននូវការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងភាពសម្បូររុងរឿងយូរអង្វែង ដែល រួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
ប្រធានគណបក្សប្រជាជនកម្ពុជា និងអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានវាយតម្លៃ ខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង និងបានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំង ចំពោះការ រីកចម្រើនកាន់តែរឹងមាំនៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណបក្សកំពុងដឹកនាំក៏ដូចជា រវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមកកាន់តែច្រើនថែមទៀតជូន ប្រជាជនកម្ពុជា និងវៀតណាម។ ថ្នាក់ដឹកនាំទាំងពីរ បានរំលឹកឡើងវិញដោយការដឹងគុណដ៏ជ្រាលជ្រៅចំពោះ ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនៅក្នុងអំឡុងពេលនៃការរំដោះជាតិ និងដំណើរការកសាងជាតិ។ ថ្នាក់ ដឹកនាំទាំងពីរ បានបញ្ជាក់អះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពូនជ្រុំ ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ និងលើកកំពស់កិច្ចសហប្រតិបត្តិការពហុវិស័យ តាមរយៈការអនុវត្ត រាល់កិច្ចព្រមព្រៀងទាំងអស់អោយមានប្រសិទ្ធភាព និងឲ្យបានទាន់ពេលវេលា ក្នុងគោលបំណងលើកតម្កើង ទំនាក់ទំនងទ្វេភាគីឲ្យបានខ្ពស់មួយកំរិតទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងពិភពលោក។
នៅចុងបញ្ចប់នៃកិច្ចសន្ទនាតាមទូរស័ព្ទ សម្តេចតេជោហ៊ុនសែន បានអញ្ជើញ លោក ង្វៀន ហ៊្វូចុង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ទន្ទឹមនេះ លោក ង្វៀន ហ្វ៊ូចុង ក៏បានអញ្ជើញ សម្តេចតេជោហ៊ុនសែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម នៅពេលវេលាសមស្របផងដែរ៕
ដោយ៖ សុខ ខេមរា