ភ្នំពេញ ៖ កាលពីវេលាម៉ោង ១១នឹង២០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ មានករណីនារីរូបស្រស់សោភាម្នាក់ដាច់ចិត្តប៉ុនប៉ងលោតទឹក ពីលើស្ពានជ្រោយចង្វា សម្លាប់ខ្លួនតែមិនបានសម្រេច ទីតាំងនៅត្រង់ចំណុចលើស្ពានជ្រោយចង្វាថ្មី ស្ថិតនៅក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញនារីខាងលើ ជិះឡំប្រឺតា(កង់បីឥណ្ឌា)មួយគ្រឿងរួចក៏បើកឡើងស្ពានជ្រោយចង្វាថ្មី ក្នុងទិសដៅពីលិចទៅកើត បានពាក់កណ្តាលស្ពាន ក៏ស្រាប់តែឲ្យឡំប្រឺតា នោះឈប់ រួចហើយក៏ឈរយំបានមួយសន្ទុះ បន្ទាប់មកក៏ប៉ុនប៉ងធ្វើសកម្មភាព លោតទឹកសម្លាប់ខ្លួនតែម្ដង។ប៉ុន្តែត្រូវបានម្ចាស់ឡំប្រឺតាធ្វើការឃាត់ទាន់ពេលវេលា ហើយបាននាំមកគោលដៅរំរង្វង់មូលគួចកាណុងដើម្បីសួរនាំ។
មូលហេតុដែលនារីរូបស្រស់ចង់លោតទឹកសម្លាប់ខ្លួន គឺមកពីឈ្លោះគ្នាជាមួយសង្សារក៏ជិះឡំប្រឺតាទៅដល់លើស្ពានជ្រោយចង្វាតែម្ដង។
បន្ទាប់ពីសួរនាំរួចសមត្ថកិច្ចស្រះចកក៏បានយកនារីរូបនោះសាកសួរនៅប៉ុស្តិ៍បន្ថែមរួចបានទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីមកទទួលយកទៅផ្ទះវិញ៕ ដោយ៖ផេង ភាព