ព័ត៌មានទាន់ហេតុការណ៍៖

តើមានវិបត្តិអ្វីទើបនារីវ័យក្មេងដាច់ចិត្តធ្វើរឿងនេះ ?

ចែករំលែក៖

ក្រុងកំពង់ចាម ៖​ នារីស្រស់ស្អាតម្នាក់ជិះម៉ូតូឌុប មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា ចូលទឹកទន្លេលិចបាត់ស្រមោលហេតុការណ៍នេះកើតឡើងនៅម៉ោង១០៖១០នាទីថ្ងៃទី០៦ខែកុម្ភៈ២០២១ នៅលើស្ពានគីហ្សូណាបង្គោលទី១៣ភូមិទី៣សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
នារីរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណបានជិះម៉ូតូឌុបមកពីមុខសណ្ឋាគារសុវណ្ណភូមិលុះមកដល់កន្លែងកើតហេតុបានលោតពីលើស្ពានចូលក្នុងទន្លេបាត់ដោយបន្សល់ទុកស្បែកជើងពណ៌ខ្មៅមួយគូនិងអាវពណ៌សមួយដោយមិនដឹងមូលហេតុ បច្ចុប្បន្នសមត្តកិច្ចកំពុងស្វែងរក ៕ដោយ៖វណ្ណៈ


ចែករំលែក៖