ខេត្តព្រះសីហនុ៖ តាមការបង្ហើបឲ្យដឹងពី លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណកម្មាធិការជាតិ សន្តិសុខលម្ហរសមុទ្រ បានឲ្យដឹងថាថ្នាំញៀន ប្រភេទKetamine ដែលវេចខ្ចប់ជាកញ្ចប់ធំចំនួន៤៦៥ដុំ (កញ្ចប់) ទម្ងន់ប្រមាណជាង៤០០គីឡូក្រាម ត្រូវបានកងទព័ជើងទឹកនៅការពារកោះពូលូវៃបានប្រទះឃើញ ជនអនាមិកយកមកដាក់ប្លុងចោលនៅក្បែរកោះកាលពីថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២១ ម្សិលមុិញនេះ។
លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រឲ្យដឹងជាជំហានដំបូងថាមានជនអនាមិកបានយកថ្នាំញៀនដែលមានទម្ងន់ខាងលើយកមកដាក់ប្លុងចោលនៅក្បែរកោះពូលូវ៉ៃ ក្រោយប្រមូលយកបានថ្នាំញៀនខាងលើបានប្រគល់ជូនមកកម្លាំងទីបញ្ជាការជួរមុខគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនៅព្រឹកថ្ងៃ៧កុម្ភៈ២០២១ ។
លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានបញ្ជាក់ឲ្យដឹងថាសមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងសហការត្រួតពិនិត្យ តាមបច្ចេកទេស។
ទោះជាយ៉ាងនេះក្តី ភ្លាមៗសមត្ថកិច្ចចម្រុះនៅមិនទាន់ស្រាវជ្រាវដឹងពីប្រភពថ្នាំញៀននេះ និងកំពុងបន្តរាប់ចំនួនផ្លូវការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ឆ្លាម សមុទ្រ