ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកសុីម៉ងត៍​ បេីកគៀរថយន្តកាមរីហាយប្រ៊ីដ​នៅស្តុបក្បាលថ្នល់រងការខូចខាត​

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តកាមរីហាយប្រ៊ីដមួយគ្រឿង​ ត្រូវបានរថយន្តក្រឡុកសុីម៉ងត៍​ ក្រុមហ៊ុនចិនសុីងសេង​ កម្ពុជា​ បេីកគៀរងការខូចខាត​ កាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី៧​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ត្រង់ចំណុចស្តុបក្បាលថ្នល់​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញ​ រថយន្តម៉ាក​ កាមរីហាយប្រ៊ីដ​ ពណ៌ទឹកមាស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2X-1978 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជេីងមកត្បូង​ ខណៈមកដល់ស្តុបក្បាលថ្នល់ក៏ឈប់រង់ចាំឆ្លងកាត់ផ្លូវ២៧១​ទៅផ្លូវ៦០ម៉ែត្រ​ ស្របពេលនោះក៏មានរថយន្តម៉ាក​ HOWO ប្រភេទក្រឡុកសុីម៉ងត៍​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 5A -2106 បានធ្វេីដំណេីរមកតាមក្រោយហេីយគៀទ្វាររថយន្តកាមរីហាយប្រ៊ីដ​ និងបុកបាក់កញ្ចក់​ចំហៀងខាងឆ្វេង​រងការខូចខាត​ ។ 

    ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ តែភាគីទាំងសងខាងចរចាគ្នាមិនត្រូវ​ ក៏ប្រគល់ឲ្យរថយន្តទាំង២គ្រឿងឲ្យទៅសមត្ថកិច្ចជំនាញចរាចណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការវាស់វែងយកទៅរក្សាទុក​ រង់ចាំដោះស្រាយតាមក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖